14/12/2015 09:51 GMT+7 Email Print Like 0

កូរ៉េទាំងពីរភាគបញ្ចប់ការចរចា​ថ្នាក់​អនុរដ្ឋមន្រ្តី​ដោយ​មិន​ទទួល​បាន​ការ​លោត​ផ្លោះណា​មួយ​ឡើយ​

ប្រធានក្រុមចរចារនៃប្រទេសកូរ៉េទាំងពីរមុននឹងជំនួបចរចា​ (រូបថត៖AFP/TTXVN)

កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​(ស.ប.ប) នាថ្ងៃទី១២​ខែធ្នូឆ្នាំ២០១៥ បាន​បញ្ចប់​ជំនួប​ចរចា​ជាន់​ខ្ពស់​សំដៅបន្ធូរ​ស្រាលភាព​តានតឹងនៅតំបន់ព្រំដែន ប៉ុន្តែ​មិន​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​លោត​ផ្លោះណាមួ​យ​ឡើយ ក្នុងការកែលំអរទំនាក់ទំនងរវាង​ភាគីទាំងពីរ។ ជំនួបចរចារថ្នាក់អនុរដ្ឋមន្រ្តី​ពោល​ខាង​លើបាន​ប្រព្រឹត្ត​ទៅក្នុងរយៈពេល២​ថ្ងៃនៅទីក្រុង Kaesong របស់កូរ៉េ​ខាង​ជើង។ ប៉ុន្តែ ជំនួប​ចរចា​នេះ​បាន​បញ្ចប់​ដោយ​មិន​នាំចេញបាន​នូវ​សេចក្ដី​ថ្លែង​ការណ៍​រួមហើយ​ក៏មិន​កំណត់​បាន​ពេលវេលា​សំរាប់​វង់​ចរចា​ជាបន្ត​ឡើយ​។ អ្នក​ជំនាញការជាច្រើនបានចាត់ទុកថា នៅជំនួបចរចា​លើក​នេះ តំណាង​របស់កូរ៉េ​ទាំងពីរ​ភាគ​មិន​អាច​បង្រួញ​គំលាត​អំពី​បញ្ហាសំខាន់ៗ​ ដូចជាការៀបចំការជួបជុំគ្នា​សំរាប់ គ្រួសារ​ត្រូវ​ព្រាត់​ប្រាក់​ក្នុង​សង្គ្រាម​កូរ៉េ​និង​ចាប់​ផ្ដើម​ឡើង​វិញ នូវកម្មវិធីទេស​ចរណ៍នៅភ្នំ Kumgang ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគ​ខាងកើតកូរ៉េខាងជើងនោះ​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ