26/08/2015 09:43 GMT+7 Email Print Like 0

កូរ៉េទាំងពីរភាគទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយភាពតានតឹង


ថ្នាក់ដឹកនាំក្រុមចរចារនៃប្រទេសកូរ៉េទាំងពីរពេញចិត្តអំពីកិច្ចព្រមព្រៀងថ្មីដែលទទួលបាន
(រូបថត៖Yonhap/Vietnamplus)

កូរ៉េទាំងពីរ​ភាគ នាយប់ថ្ងៃទី​២៤ខែសីហាឆ្នាំ២០១៥ បាន​បញ្ចប់​ជំនួប​ចរចា​ជាន់​ខ្ពស់ដែល​អូស​បន្លាយ​ក្នុង​អំឡុង​៤៣​ម៉ោង​នៅ​ភូមិឈប់​បាញ់ Panmunjom ដោយ​ទទួល​បានកិច្ច​ព្រម​ព្រៀង៦ចំណុច​សំដៅ​បន្ធូ​បន្ថយ​ភាព​តាន​តឹង​នៅឧបទ្វីប​កូរ៉េ។ កិច្ចព្រម​ព្រៀង​នេះរួម​មានខ្លឹម​សារ​មួយ​ចំនួន​គួរឲ្យចាប់​អារម្មណ៍​ដូច​ជា សេអ៊ូល​និង​ព្យុង​យ៉ាង​ឯកភាព នឹងដំណើរ​ការ​ជំនួប​សន្ទនា​អន្តរដ្ឋាភិបាល​យ៉ាងឆាប់​បំផុត​អាច​ធ្វើទៅ​បាន​សំដៅ​កែលំ​អ​រ​ទំនាក់​ទំនង​ រវាងភាគី​ទាំង​ពីរ រដ្ឋាភិបាល​សេអ៊ូលនឹង​បញ្ឈប់​យុទ្ធ នាការ​ឃោសនា​ប្រឆាំង​ព្យុង​យ៉ាង​តាម​ប្រព័ន្ធ​​ឧគ្ឃោសន​ស័ព្ទ នៅ​តំបន់​ព្រំដែន​ចាប់ពី​ម៉ោង០ថ្ងៃ២៥ខែសីហាឆ្នាំ២០១៥​ និង​ព្យុង​យ៉ាង​យល់​ព្រម​លុប​ចោល​បទ​បញ្ជា​យោធា ក្នុង​ស្ថានភាព​សង្គ្រាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ