27/08/2015 09:19 GMT+7 Email Print Like 0

កូរ៉េទាំងពីរភាគចុះកំរិតអាសន្នប្រយុទ្ធនៅតំបន់ខ្សែព្រំដែន


កូរ៉េទាំងពីរភាគចុះកំរិតអាសន្នប្រយុទ្ធនៅតំបន់ខ្សែព្រំដែន (Image: VNA)

នាថ្ងៃទី​២៦ខែសីហាឆ្នាំ២០១៥ ប្រភព​ព័ត៌​មាន​យោធាកូរ៉េ​ខាងត្បូង​​បានឲ្យដឹង​ថា៖ កង​ទ័ព​នៃ​ប្រទេស​នេះ​ចាប់​ផ្តើម​កាត់​បន្ថយកំរិត​អាសន្ន​ក្រហម ដែលត្រូវបាន​រក្សា​តាម​បណ្តោយ​ខ្សែ​ព្រំ​ដែន​ រវាង​កូរ៉េ​ទាំង​ពីរ​ភាគ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ។ ប៉ុន្តែ ទាហាន​កូរ៉េខាង​ត្បូង​នៅរក្សា​ដដែល​នូវស្ថាន​ភាព​ត្រៀម​ប្រយុទ្ធ។​ភាគី​កូរ៉េខាង​ជើង​ក៏មាន​កាយ​វិការ​ប្រហាក់​ប្រហែង នឹងកូរ៉េខាងត្បូងផងដែរ។​ភាពតាន​តឹង​រវាង​កូរ៉េ ​ទាំង​ពី​ភាគ​បាន​ឡើង​ជណ្តើរ​​ដ៏ធ្ងន់​ធ្ងរបន្ទាប់​ពីការ​បាញ់​កាំ​ភ្លើង​ធំ​ នៅតំបន់ខ្សែព្រំដែន នាថ្ងៃទី២០ខែ​សីហាឆ្នាំ២០១៥ កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ទាហាន​កូរ៉េ​ខាង​ត្បូង​ចំនួន ២ នាក់​រង​របួស៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ