10/02/2016 08:39 GMT+7 Email Print Like 0

កូរ៉េខា​ង​ត្បូង​-អាមេរិក​-ជប៉ុន​រៀប​ចំកិច្ច​ប្រជុំ​ online ស្តីពី​ការបាញ់ផ្កាយ​រណប​របស់​កូរ៉េ​ខាង​ជើង​


កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនរៀបចំកិច្ចប្រជុំ online ស្តីពីការបាញ់ផ្កាយរណបរបស់កូរ៉េខាងជើង (Image: VNA)

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានដកស្រង់ប្រភព​ព័ត៌មាន​ប្រទេសេះ បានឲ្យដឹងថា៖ នាថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ កូរ៉េខាងត្បូង​អាមេរិក​និងជប៉ុន​ បានរៀបចំកិច្ចប្រជុំ  online ដើម្បី​ចែក​រំលែក​ព័ត៌មាន​ស្តីពី​ការ​បាញ់​ផ្កាយ​រណប​របស់កូរ៉េខាងជើង នាថ្ងទី​៧ ខែកុម្ភៈ កន្លង​ទៅ ហើយពិភាក្សាវិធាន​ការទប់ទល់។ ភាគីនានា​បាន​ឯកភាព​ថា៖ ទង្វើ​របស់ព្យុងយ៉ាងគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ​ ចំពោះសន្តិសុខក្នុងតំបន់។ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​អាមេរិក​ទទួល​បន្ទុក បញ្ហាសន្តិសុខទ្វីបអាស៊ីនិងប៉ាស៊ីហ្វិក លោក David Shear បានរំលឹក​ឡើង​វិញ​នូវ កិច្ចសន្យារបស់វ៉ាស៊ីនតោនចំពោះសន្តិសុខ​ នៃប្រទេសជាសម្ព័ន្ធ​មិត្តនៅទ្វីបអាស៊ី នេះ ហើយ​អះអាង​បង្កើន​ថា៖ ត្រូវកិច្ចសហប្រតិបត្តិការ​ដើម្បីដោះស្រាយបញ្ហានេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ