23/12/2018 11:59 GMT+7 Email Print Like 0

កូរ៉េខាងត្បូងវាយតម្លៃដំណើរការលុបបំបាត់នុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺជាសមិទ្ធិផលការទូតធំបំផុតឆ្នាំ២០១៨


 លោក Chung Eui-yong នាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង (YONHAP/TTXVN)

 ថ្លែងទៅកានអ្នកសារព័ត៌មាន លោក Chung Eui-yong បានសង្កត់ធ្ងន់ថាការចាប់ផ្ដើមដំណើរការលុប​បំបាត់ដំណើការ​លុបចោលនុយគ្លេអ៊ែរ បានប្រែក្លាយឆ្នាំ​ ២០១៨ ទៅជាឆ្នាំ​ដែល​មាន​អត្ថន័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រកូរ៉េ​ខាងត្បូង។​

នាថ្ងៃ​ទី ២១ ខែធ្នូ  ឆ្នាំ​២០១៨ លោក Chung Eui-yong នាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បាន​អះអាង​ថា ដំណើ​រការលុបបំបាត់នុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េបា​នឆ្លងកាត់ចំណុច ដែលមិន​អាចត្រលប់​ក្រោយ​បាន​ឡើយ​ ព្រមទាំងចាត់ទុកថានេះគឺជាសមិ​ទ្ធផលការទូតសំខាន់បំផុតរ​បស់កូរ៉េខាង​ត្បូង និង​អាមេរិក​ក្នុង​ឆ្នាំ​២០១៨។
 
ថ្លែង​ទៅកាន​អ្នកសារព័ត៌មាន លោ​ក Chung Eui-yong បាន​សង្កត់​ធ្ងន់​ថាការ​ចាប់ផ្ដើម​ដំណើរ​ការលុប​បំបាត់​ដំណើការ​លុបចោល​នុយគ្លេអ៊ែរបានប្រែក្លាយឆ្នាំ ២០១៨​ ទៅជាឆ្នាំដែលមានអត្ថន័យ​បំផុតក្នុង​ប្រវត្តិសាស្ត្រកូរ៉េ​ខាងត្បូង​។ លោកបានឲ្យដឹងទៀតថា ​គោលនយោបាយសន្តិសុខ​របស់កូរ៉េខាង​ត្បូងក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ទៅគឺសំដៅ​រក្សាសន្តិភាព ហើយ ឆ្នាំនេះ កូរ៉េខាងត្បូងបានជំ​រុញគោលនយោបាយសន្តិសុខសកម្ម​ថែម​ទៀត ដើម្បី​បង្កើត​សន្តិភាពផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ