27/08/2018 09:15 GMT+7 Email Print Like 0

កូរ៉េខាងត្បូងស្នើអាមេរិកខំប្រឹងប្រែងក្នុងការរំលាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ


 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung –Wha និង  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo

 នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ កូរ៉េខាងត្បូងបាន​សំដែងនូវការ​សោក​ស្តាយ​ចំពោះការ​ដែល រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ លោក Mike PomPeo បានលុបចោល​ផែនការ បំពេញទស្ស​នកិច្ចទៅកា​ន់​ប្រទេស​កូរ៉េ​ខាង​ជើង​​នៅ​សប្តាហ៍​ខាង​មុខ។
 
ក្រសួ​ងការ បរទេសកូរ៉េ​ខាងត្បូង​បាន​សង្កត់​ធ្ងន់​លើសារៈ​សំខាន់​នៃការបន្ត​ស្វែង​រកវិធី​ដើម្បី​ធ្វើឲ្យកិច្ច​ចរចារ​រវាង​អាមេរិក​និងកូរ៉េខាងជើង​អាចរួមចំណែក​សម្រេចឲ្យ​បាន​គោលដៅរួមគឺ​ជាការរំលាយ​នុយក្លេអ៊ែ​រទាំង​ស្រុង​​នៅ​​ឧបទ្វីបកូរ៉េ និងវិធានការស្វែងរ​កសន្តិភាពយ៉ាងយូរអង្វែងផងដែរ។ ក្នុងថ្ងៃ​ដដែលនេះ នៅក្នុង​កិច្ច​សន្ទ​នា​តា​ម ទូរ​ស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោ​កស្រី Kang Kyung​ –Wha លោក PomPeo បាន​ពន្យល់​យ៉ាងជាក់ស្តែងអំពីមូលហេតុដែលបានលុបចោល ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ព្រម​ទាំង​សង្កត់​ធ្ងន់ថាភាគីទាំងពីរគប្បីធ្វើការ ពិគ្រោះយោបល់​ជាមួយ​គ្នាយ៉ាង​ជិត​ស្និទ​ថែម​ទៀត​ដើម្បី​ដាក់​ចេញ​ទិស​ដៅ​ឆ្ពោះ​ទៅអនាគត។ រីឯខ្លួន​វិញលោកស្រី Kang Kyung – Wha ស្នើ​អាមេរិក​ឲ្យ​បន្ត​ខិត​ខំប្រឹង​ប្រែង​អនុវត្តិ​ការ​រំលាយ​នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងកសាង ខឿនសន្តិភាព ប្រកបដោយ​ចីរភា​ព​និង​រក្សានូ​វ​សន្ទុះ​កិច្ច​សន្ទនា​ផង​ដែរ​។

នាថ្ងៃទី២៣ខែសីហា លោក PomPeo បាន​ជូនដំណឹង​ថាលោកនឹង​វិលត្រឡប់​ទៅប្រទេស​កូរ៉េខាង​ ជើង​វិញ​នៅ​សប្តាហ៍​​ខាង​មុខដើម្បីឈាន​ទៅដំណាក់​កាលបន្តបន្ទាប់​សំដៅធានា «ការរំលា​យនុយក្លេអ៊ែរ​ប្រទេស​កូរ៉េ​ខាង​ជើង​លើក​ចុងក្រោយ​»៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ