05/06/2018 09:26 GMT+7 Email Print Like 0

កូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឋានៈនិងតួនាទីស្នូលរបស់ វៀតណាមក្នុងអាស៊ាន

នាព្រឹក ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៨  នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភ្សាជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Song Young – Moo ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ ទី ៥ ខែមិថុនា។

កូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឋានៈនិងតួនាទីស្នូលរបស់ វៀតណាមក្នុងអាស៊ាន

លោក Ngo Xuan Lich បានសម្តែងនូវការគាំទ្រចំពោះការលុបបំបាត់នុយគ្លេអ៊ែរ នៅកូរ៉េខាងជើងនិងអះ​អាង​ថា​ផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងស្ថិរភាពនិងយូរអង្វែងជាមួយប្រទេសកូរ៉េខាងត្បូង។ រីឯខ្លួនវិញ លោក Song Young-moo បានអះអាងថាកូរ៉េខាងត្បួងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឋានៈនិងតួនាទីស្នូល របស់​វៀតណាមក្នុងអាស៊ាន ក៏ដូចជាក្នុងតំបន់អាស៊ីបូព៌ា។ កូរ៉េខាងត្បូងគាំទ្រចំពោះគោលជំហររបស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើតនិងធ្វើនាវាចរណ៍ អាកាសចរណ៍ដោយសេរីក្នុងតំបន់។

រដ្ឋមន្រ្តីទាំងពីររូបនេះក៏បានពិភាក្សាអំពីបញ្ហាទាក់ទិននឹងស្ថានភាពសន្តិសុខ ពិភពលោកនិងតំបន់ដោយឯកភាព​គ្នា បង្កើនការបណ្តុះបណ្តាលធនធានមនុស្សកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម ការពារជាតិ និងស្វែងរកយោធិនដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាមផងដែរ។ ជាទីបញ្ចប់នៃជំនួបពិភាក្សា រដ្ឋមន្រ្តីទាំង​ពីររូបនេះ ក៏បានអញ្ជើញធ្វើជាកសិណសក្សីក្នុងពិធីចុះហត្ថលេខាលើ "អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកូរ៉េខាងត្បូងស្តីពីការគាំទ្រគ្នាទៅវិញទៅមក ក្នុងសកម្មភាព រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ផ្តល់ជំនួយមនុស្សធម៌ និងការសង្គ្រោះ មហន្តរាយធម្មជាតិ។ "

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម លោក Song Young-moo និងគណៈប្រតិភូយោធាជាន់ខ្ពស់កូរ៉េខាងត្បូង បានអញ្ជើញទៅដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ក្ខ័ន្ធលោកប្រធានហូជីមិញ ព្រមទាំង អញ្ជើញចូលជួប សម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ