31/10/2021 10:52 GMT+7 Email Print Like 0

កូរ៉េខាងត្បូងនិងអាមេរិកពិភាក្សាគ្នាអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង

នៅថ្ងៃទី ២៩ ខែតុលា បេសកជនទទួលបន្ទុកនុយក្លេអ៊ែរជួរមុខរបស់កូរ៉េខាងត្បូងនិងអាមេរិក បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បី ពិភាក្សាអំពីកិច្ចចរចានុយក្លេអ៊ែរដែលកំពុងជាប់គាំងជាមួយកូរ៉េខាងជើង ក៏ដូចជាសំណើរបស់ទីក្រុងសេអ៊ូលក្នុងការនាំចេញសេចក្តីប្រកាសជាផ្លូវការអំពីការបញ្ចប់សង្គ្រាមកូរ៉េ(១៩៥០-១៩៥៣)។

យោងតាមក្រសួងការបរទេរសកូរ៉េខាងត្បូង តំណាងពិសេសទទួលបន្ទុកបញ្ហាសន្តិសុខនិងសន្តិភាពនៅឧបទ្វីបកូរ៉េលោក Noh Kuy-duk និងសមភាគីអាមេរិកលោក Sung Kim បានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការ “ដោះស្រាយបញ្ហាប្រកបដោយស្ថិរភាព” នៅឧបទ្វីបកូរ៉េ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកច្បាស់ថា ភាគីទាំងពីរបានធ្វើការពិគ្រោះយោបល់គ្នាប្រកបដោយលក្ខណៈស្ថាបនាលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងការប្រកាសបញ្ចប់សង្គ្រាមកូរ៉េផងដែរ។ ភាគីទាំងពីរនឹងបន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីតភ្ជាប់ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េឡើងវិញយ៉ាងឆាប់រហ័ស ។

សូមគូសបញ្ជាក់ថា ការចរចាលុបបំបាត់អាវុធនុយក្លេអ៊ែររវាងអាមេរិកនិងកូរ៉េខាងជើងនៅតែជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១៩។ ប្រទេសកូរ៉េទាំងពីរត្រូវស្ថិតក្នុងស្ថានភាពសង្រ្គាមជាប់តាំងពីឆ្នាំ១៩៥០-១៩៥៣បានបញ្ចប់ជាមួយនឹងបទឈប់បាញ់មួយ មិនមែនជាមួយសន្ធិសញ្ញាសន្តិភាពនោះទេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ