21/07/2020 18:22 GMT+7 Email Print Like 0

កូរ៉េខាងត្បូងជំរុញគម្រោងសហប្រតិបត្តិការអន្តរទីក្រុងរវាងប្រទេសកូរ៉េទាំងពីរ

លោក Im Jong-seok  ទីប្រឹក្សាគោលនយោបាយការបរទេសថ្មីរបស់កូរ៉េខាងត្បូងលោក Moon Jae-in កំពុងជំរុញគម្រោងកិច្ច សហប្រតិបត្តិការរវាងទីក្រុងនៃប្រទេសកូរ៉េទាំងពីរ។
 

ភូមិឈប់បាញ់ Panmunjom មានទីតាំងស្ថិតនៅក្នុងតំបន់គ្មានយោធាអន្តរកូរ៉េដែលបំបែកប្រទេសកូរ៉េទាំងពីរ( រូបថតៈ AFP / TTXVN)



នេះគឺជាគំនិតផ្តួចផ្តើមបើកចំហជាសាធារណៈលើកដំបូងរបស់ទីប្រឹក្សា លោក Im Jong-seok  ដែលក៏លោកធ្លាប់ជានាយកនៃអង្គការ សហប្រតិបត្តិការអន្តរកូរ៉េដោយមិនរកប្រាក់ចំណេញ ចាប់តាំងពីលោកទទួលតំណែងមក។

លោក Im Jong-seok  កំពុងស្វែងរកការជំរុញឲ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គការសហប្រតិបត្តិការអន្តរកូរ៉េ - ដោយមិនរកប្រាក់ចំណេញ និងទីក្រុងចំនួន ៣០ របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីតភ្ជាប់ទីក្រុងទាំងនេះជាមួយទីក្រុងនានារបស់ ស.ប.ប កូរ៉េ។  អង្គការសហប្រតិបត្តិការអន្តរកូរ៉េមិនរកប្រាក់ចំណេញនឹងបញ្ចប់ផែនការសហប្រតិបត្តិការអន្តរទីក្រុង បន្ទាប់មកនឹងដាក់សំណើរទៅកាន់ភាគី ស.ប.ប កូរ៉េផងដែរ៕
  

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ