05/06/2019 10:58 GMT+7 Email Print Like 0

កូរ៉េខាងត្បូងខិតខំប្រឹងប្រែងដើម្បីបន្តកិច្ចចរចារអាមេរិក - កូរ៉េខាងជើង


 រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kim Yeon-chul (កណ្តាល) នៅក្នុងសន្និសីទកាសែត នាថ្ងៃទី ៤ ខែមិថុនា (រូបថតៈ TTXVN)
 

នាថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ លោ​ក Kim Yeon-chul រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាង​ត្បូង បាន​ប្រកាស​ថា​ ប្រទេសនេះកំពុងខិតខំប្រឹងប្រែងដើម្បីចាប់​ផ្តើមកិច្ច​ចរចានុយក្លេអ៊ែរឡើងវិញរ ​វាងប្រទេសកូរ៉េ ខាង​ជើង​និ​ង​​សហរដ្ឋអាមេរិក ដោយជឿថាវឌ្ឍនភាពក្នុង​កិច្ចចរចានេះ នឹងជា​គន្លឹះក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំ​នង​​អន្តរកូរ៉េ។​
 
ថ្លែង​​ទៅកាន់មជ្ឈដ្ឋានព័ត៌មាននៅរដ្ឋធានីសេអ៊ូល លោក Kim Yeon-chul បានលើកឡើងថា: ការ​បន្ត​កិច្ច​ចរចារ​វាង​អាមេរិកនិងកូរ៉េខាង​ជើង គឺជាអាទិភាពដ៏មានសារៈ​ សំខាន់​បំផុត។ ដើម្បី​សម្រេច​បាន​នូវវឌ្ឍន​ភាព​​ក្នុង​កិច្ចចរចា​អន្តរកូរ៉េ សម្រាប់សន្តិ​ភា​ព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េនោះ​ គឺ​ទំនាក់ទំនងអាមេរិ​ក - កូរ៉េខាង​ជើងក៏ត្រូវ​សម្រចបានវឌ្ឍនភាពប្រសើ​រដែរ។  ក្រសួងបង្រួបបង្រួមកំពុងខិ​តខំ​ប្រឹងប្រែង ដើម្បី​សម្រប​​សម្រួលកា​របន្តកិច្ចចរចារវាងអាមេរិកនិ​ងកូរ៉េខាងជើង តាមរយៈទំនាក់ទំនងអ​ន្តរកូរ៉េ​។
 
ក្រៅពី​នោះ ​លោក Kim Yeon-chul ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិ បត្តិ​ការ​សេដ្ឋកិ​ច្ចឆ្លង​កាត់​ព្រំដែន ដែលលោក​រំពឹងថានឹង​ជួយបង្កើត​សន្តិភាព​យូរអង្វែង​និង​សម្រេច​បាន​នូវវិបុល​ភាព​រួមនៅ​ឧបទ្វី​បកូ​រ៉េ​​ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀត​ណាម​
 

បណ្តាព័ត៌មានបានផ្សាយ