24/02/2019 10:11 GMT+7 Email Print Like 0

កូរ៉េខាងត្បូងរំពឹងថានឹងមានវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរុក្ខកម្ម អន្តរកូរ៉េ


 នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-on
 

 នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-on បានឲ្យដឹងថា កិច្ច​សហប្រតិបត្តិការ​អន្តរកូរ៉េនៅលើវិស័យរុ​ក្ខកម្ម អាចទទួលបាន​នូវភាពជឿន​លឿន​ជាង​គម្រោង​ការណ៍​សេដ្ឋកិច្ច​ទូទៅផ្សេង​ៗទៀ​ត។​

លោក​ក៏បាននាំចេញអត្ថាធិប្បាយនៅពេលដែលទៅទស្សនាសមាគមកសិកម្មមួយនៅខេត្ត Chungcheong ភាគ​​ខាង​ត្បូង។ នាយករដ្ឋមន្ត្រីកូរ៉េខាង​ត្បូងបានសង្កត់ធ្ង​ន់​ថា នៅក្នុងបរិបទ​ដែលកូរ៉េខាង​ជើ​ង​ត្រូវ​ការ​ផលិត​​ស្បៀងអាហារស្រប​គ្នានឹង​ការដាំដុះដើមឈើក្នុងព្រៃឡើងវិញនៅ​ទូទាំងប្រទេសតែម្តង​នោះ ដើមឈើហូប​ផ្លែ​រ​បស់កូរ៉េខាងត្បូងអាចរួមចំណែក​ក្នុងការអភិវឌ្ឍ​តួនាទីនេះយ៉ាងវិ​ជ្ជមាន​ផងដែរ។ យោង​តាម​លោក​បាន​ឲ្យដឹង​ថា បើប្រៀបធៀបទៅនឹងគម្រោងការណ៍នា​ពេលអនាគត កិច្ចសហប្រតិបត្តិការ​លើវិស័យ​រុក្ខកម្ម​រវាង​ប្រទេស​កូរ៉េទាំង​ពីរ អាចសម្រេចបាននូវការរី​កចម្រើនយ៉ាងឆាប់រហ័ស ទោះបីជា ​ការបន្ធូរស្រាល​នូវរាល់បទ​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹងកូរ៉េខាងជើង គប្បីផ្ត​ល់អាទិភាពជាចម្បងក៏​ដោយ​៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ