29/01/2016 09:35 GMT+7 Email Print Like 0

កូរ៉េខាងត្បូងព្រមានអំពីគ្រោះអាសន្នដែលស.ប.បកូរ៉េបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប


មេដឹកនាំ Kim Jong-un តាមដានការសាកល្បងកាំជ្រួចមីស៊ីលមួយរបស់ប្រទេសនេះ
(រូបថត៖Yonhap/TTXVN)

នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក​ Kim Min-seok បានឲ្យដឹង​​ថា ស.ប.ប កូរ៉េអាចដំណើរការសាកល្បងបាញ់កាំ​ជ្រួច​មីស៊ីល ឆ្លងទ្វីបដោយ​មិនជូន​ដំណឹង​ជាមុន ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ព្យុង​យ៉ាង​មិន​ទាន់ ប្រកាសអំពីតំបន់​ហាមឃាត់​នាវានៅ​សមុទ្រ ដើម្បីត្រៀមរៀបចំឲ្យការបាញ់​កាំជ្រួច នេះនៅ​ឡើយ។ លោក Kim Min-seok ក៏បាន​ដាសតឿន​ស.ប.បកូរ៉េមិន​ដំណើរការ​សកម្ម ភាពដូច្នេះ។ លោក​បាន​សង្កត់​ធ្ងន់​ថា ប្រសិនបើអនុវត្តន៍ការបាញ់​កាំជ្រួច​មីស៊ីល ព្យុងយ៉ាង​នឹងរំ​លោភ​បំពាន​ទៅលើ​សេចក្ដី​សំរេច​ចិត្ត​នានា​របស់​ក្រុម​ប្រឹក្សាសន្តិ សុខអ.ស.ប ហើយបង្ខំឲ្យកូរ៉េខាងត្បូង​ សហការជាមួយអាមេរិក​ដើម្បី​មាន​វិធាន ការ​ឆ្លើយ​តប​តរួម។ សេចក្ដីប្រកាសរបស់លោក Kim Min-seok ត្រូវបានបញ្ចេញមួយថ្ងៃក្រោយពីពេល​ទីភ្នាក់​ងារសារ​ព័ត៌​មាន Kyodo ស្រង់​ប្រភពព័ត៌មាន នៃរដ្ឋាភិបាលជប៉ុនឲ្យដឹងថា​ស.ប.បកូរ៉េ​អាច​កំពុង​ត្រៀម​រៀប​ចំបាញ់​កាំជ្រួ​ចមីស៊ីល​ឆ្លងទ្វីប​ពីតបន់​ប៉ែក​ពាយ័ព្យ​ប្រទេស​នេះ។ ប្រភព​ព័ត៌មាន​បាន​ស្រង់ការ​វិភាគ​នូវ​រូបថត​ពីផ្កាយ​រណប​ដែល​ត្រូវ​បាន​អនុវត្តន៍ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ហើយព្រមាន​ថាការបាញ់កាំជ្រួច​នេះ អាច​ប្រព្រឹត្តទៅ​យ៉ាង​ឆាប់​បំផុត​ក្នុង​រយៈពេល​១ស​ប្ដាហ៍៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ