26/01/2016 10:13 GMT+7 Email Print Like 0

កូរ៉េខាងត្បូងនិងអាមេរិកជំរុញការចរចារបញ្ចភាគីស្តីពីបញ្ហានុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង


កូរ៉េខាងត្បូងនិងអាមេរិកជំរុញការចរចារបញ្ចភាគីស្តីពីបញ្ហានុយក្លេអ៊ែរបស់ប្រទេស

នាថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៦ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun​ Byung Se និងសមភាគី​អាមារិក លោក John Kerry បានធ្វើការចរចារតាម ទូរស័ព្ទ​ក្នុងនោះ ភាគីទាំង​ពីរ​បាន​ឯកភាព​​សហ​ប្រតិបត្តិ​​ការ​​សំដៅ​ឆ្ពោះ​ទៅ​​រៀប​​ចំ​ការ​​​ចរ​ចារ​​បញ្ច​ភាគី ជាមួយ​ចិន​ជប៉ុន​និង​រុស្ស៊ី ស្តីពីបញ្ហានុយក្លេ​អ៊ែរ របស់សាធារណៈ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មានិ​ត​កូរ៉េ​។ តាមផែនការ រដ្ឋមន្ត្រីការបរទេស អា​មេរិក​លោក  John Kerry នឹងទៅ​បំពេញ​ទស្សន​កិច្ច​នៅចិន​នាថ្ងៃ​ទី ២៧ ខែ​មករា ខាងមុខ​ហើយគ្រោង​ស្នើ​ ឲ្យប៉េកាំងសហការដើម្បីអនុម័តលើសេចក្តីសម្រេចចិត្ត របស់​ក្រុមប្រឹក្សា​រសន្តិសុខ​ អ.ស.ប. ទាក់ទិនដល់ការដាក់ទណ្ឌកម្មរឹងមាំ​ទៅលើ​ប្រទេស​កូរ៉េខា​ជើង​បន្ទាប់​ពីប្រទេស​នេះបាន​ដំណើរ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី​៤ នាថ្ងៃទី​៦ មករាកន្លងទៅ។ មុននោះ នាថ្ងៃទី​២២ ខែ​មករា ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង លោកស្រី  Park Geun Hye បានស្នើ​ឲ្យរៀបចំការចរចារបញ្ចភាគី​(ដោយ​គ្មាន​សាធារ​ណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិ​តកូរ៉េ) ស្តីពីបញ្ហាគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ