23/01/2016 09:35 GMT+7 Email Print Like 0

កូរ៉េខាងត្បូងបន្តនាំមុខក្នុងការបណ្ដាក់ទុន FDI ចូលវៀតណាម


មជ្ឈមណ្ឌលពាណិជ្ជកម្ម Lotte របស់កូរ៉េខាងត្បូងនៅវៀតណាម

អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន​វៀតណាម ប្រចាំនៅទីក្រុង​សេអ៊ូល នា​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បាន​ស្រង់​របាយការណ៍ រ​បស់ស្ថាប័នពន្លឿនពាណិជ្ជកម្ម​កូរ៉េខាង​ត្បូង (KOTRA) ឲ្យដឹងថា កូរ៉េ​ខាង​ត្បូង​បន្ត​ជា​វិនិយោ​គិន ដែល​បណ្ដាក់ទុន​ផ្ទាល់បរទេស (FDI) ធំបំផុតចូលវៀតណាម ដោយតំលៃទុនសរុប​គិត​ដល់​ដំណាច់​ឆ្នាំ២០១៥ ទទួល​បាន​៤៤,៩ពាន់​លាន​ដុល្លាអាមេរិក។ តាមរបាយការណ៍អំពីនិន្នាការ​វិនិយោគ​ទុន FDI  ចូល​វៀត​ណាម​ចាប់​តាំង​ពីឆ្នាំ១៩៨៨មក ដែល​បានអនុវត្តដោយ​ការិយា​ល័យ KOTRA ប្រចាំនៅទីក្រុង​ហាណូយ ថា តំលៃ​ទុន​វិនិ​យោគរបស់កូរ៉េ​ខាងត្បូង ចូលវៀតណាមក្នុងដំណាក់កាលនេះឈរលំដាប់ថ្នាក់​ទី១ ដោយ​ស្រូប​យកជាង១៦% ក្នុងតំលៃទុន FDI សរុបចំនួន២៧៩ពាន់លានដុល្លា អាមេរិកចូល​វៀត​ណាម។ ឆ្នាំ២០១៥​ក៏ជាឆ្នាំ​ទី២ជាបន្ត​បន្ទាប់​ដែល​កូរ៉េខាង​ត្បូង​ឈរលំដាប់​ថ្នាក់​ទី១ ក្នុងចំ​ណោម​វិនិយោគិន​បរទេស​នៅវៀ​ត​ណាម​។ វៀត​ណាម​ជាទីផ្សា​រវិនិយោគ​ធំទី៤​ របស់កូរ៉េខាងត្បូង និងក៏ជាទីផ្សារនាំចេញធំទី៣របស់ ប្រទេសនេះ​ផងដែរ៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ