10/01/2016 12:36 GMT+7 Email Print Like 0

កូរ៉េខាងត្បូង ជប៉ុន ចិនធ្វើការសន្ទនាតាមទូរស័ព្ទថ្នាក់រដ្ឋមន្រ្តីអំពីបញ្ហាកូរ៉េខាងជើង

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min- koo​ និងសមភាគីជប៉ុនលោក Gen Nakatani សុទ្ធតែបាន​បរិហារការសាកល្បងនុយក្លេ​អ៊ែរ របស់ស.ប.បកូរ៉េ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦​ព្រមទាំង​សន្យា​ថា នឹង​សហប្រតិបតិ្តការយ៉ាង​ស្អិតរមួត ដើម្បីទប់ទល់នឹងបញ្ហានេះ។ ក្នុងការសន្ទនាតាម​ទូរស័ព្ទ រដ្ឋមន្រ្តីទាំ​ង​ពី​ររូប​ក៏បានឯកភាពចែករំលែកព័ត៌មានទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរ របស់​ព្យុងយ៉ាង ហើយ​បង្កើន​កិច្ច​សហប្រតិ​បតិ្តការ នាពេលខាងមុខក្នុងក្របខ័ណ្ឌការខំ​ប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ។


រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min- koo (ខាងស្ដាំ) និងសមភាគីជប៉ុនលោក Gen Nakatani (រូបថត៖Yonhap)

នាថ្ងៃដដែល ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង​​លោក Yun Byung-se រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi បានអះអាងថា ចិន​ជានិច្ចកាល​រក្សា​គោលការណ៍លុប​បំបាត់នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ រក្សាសន្តិ​ភាពនិងស្ថិរភាពនៅតំបន់នេះ ព្រមទាំងដោះស្រាយបញ្ហានានាតាមការសន្ទនា។ រដ្ឋមន្រ្តី​រូប​នេះ​ក៏បាន​អះអាងជាថ្មីម្ដងទៀត នូវគោលជំហររបស់ប៉េកាំងនោះគឺ​ប្រឆាំងជំទាស់​ការសាកល្បង​នុយក្លេអ៊ែរ​គ្រប់​រូបភាព​ណាទាំង​អស់ ​របស់ព្យុងយ៉ាង​ព្រមទាំងសំដែងទស្សនៈថា ប៉េកាំង​ត្រៀមខ្លួន​ជាស្រេច​រក្សាការទា​ក់​ទង​ជា​មួយ​​សេអ៊ូលដើម្បីដោះស្រាយស្ថានការណ៍ស្មុគស្មាញនៅលើឧបទ្វីបកូរ៉េ ហើយ​នាំបញ្ហានុយក្លេអ៊ែរត្រ​ឡប់​មក​រក​តុច​រចារ​វិញ។

ក្នុងពេលនោះ នាថ្ងៃដដែល សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាន​រៀបចំពិធី​មីទ្ទិញធំមួយ​នៅរដ្ឋធានី​ព្យុងយ៉ាង​ ដោយមានការចូលរួមរបស់មនុស្ស​ជាង១​សែននាក់ សំដៅគូស​សញ្ញានូវ​ព្រឹត្តិការណ៍​សាក​ល្បង​នុយ​ក្លេអ៊ែរ​លើក​ទី៤ របស់ប្រទេសនេះ ក៏ដូចជារំលឹកខួបអនុស្សាវរីយ៍ទិវាកំណើររបស់មេដឹក​នាំកំពូល លោក Kim Jong-un ផង​ដែរ៕

 

តាម VOV5 - វីទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ