23/05/2015 10:52 GMT+7 Email Print Like 0

កូរ៉េខាងត្បូង-អាស៊ានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ


កូរ៉េខាងត្បូង-អាស៊ានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ (Image: VNA)

នាថ្ងៃទី​២២ខែឧសភាឆ្នាំ​២០១៥​ សេចក្តី​ប្រកាស​នៃស្ថាប័ន​គយកូរ៉េ​ខាង​ត្បូង​(KCS) បាន​ឲ្យដឹង​ថា៖ ប្រ​ទេស​នេះ​និង​អាស៊ាន​ បានឯក​ភាពបង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ វិស័យ​គយសំដៅ​ជំរុញ​សកម្មភាពរ​វាងភាគី​ទាំង​២ ឲ្យ​បាន​ខ្លាំង​ក្លាថែម​ទៀត។ កិច្ច​ព្រម​ព្រៀង​ពោលខាង​លើទទួល​បាន​នៅកិច្ច​ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១១ នៃ​បណ្ដា​អ្នក​ប្រ​មុខ​ ផ្នែក​គយរបស់​កូរ៉េ​ខាង​ត្បូង និង​អាស៊ាន ដែល​ត្រូវបាន​រៀបចំ​ឡើងនៅប្រុយ​ណេ នា​ថ្ងៃទី​២១​ខែ​ឧសភាឆ្នាំ​២០១៥។ នៅ​កិច្ចប្រជុំ​លើក​នេះ បណ្ដា​ដៃគូពាណិជ្ជ​កម្ម​បានឯក​ភាព​សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និត ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បង្កលក្ខណៈ​​ងាយ​ស្រួល សំរាប់ ពាណិជ្ជ​កម្ម​ដែល​ទទួល​បាន ​នៅ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​នា​ខែ​វិច្ជិការ​ឆ្នាំ២០១៤ កន្លង​ទៅ។ ភាគី​ទាំង​២ បាន​សន្យាជំរុញ​ការខំ​ប្រឹង​ប្រែង​តាម​ទិសចុះហត្ថ​លេ ខា​លើ​កិច្ច​ព្រម​ព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញ​ទៅមក និង​ប្រព័ន្ធ​គ្រប់គ្រង​សេដ្ឋកិច្ច។ តាម​នោះ ផលិតផល​គ្រប់​ប្រភេទ​នៃ​បណ្ដា​ក្រុម​ហ៊ុន​ដែលមាន​សំណុំ​ឯកសារ​តម្លាភាព នឹង​ទទួលបាន​ផ្តល់​អទិភាព។ KCS ក៏មាន​ផែនការ​ផ្តល់ជំនួយ​សំរា​ប់​ប្រទេស​អាស៊ាន​នានា ដើម្បីបណ្តុះ​បណ្ដាល​មន្ត្រី​គយ​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ