27/07/2015 10:48 GMT+7 Email Print Like 0

កូរ៉េខាងត្បូងអំពាវនាវកិច្ចចរចារមួយជាមួយស.ប.ប.ក

រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាង​ត្បូង  Hong Yong-pyo នាថ្ងៃទី​២៦ខែ​កក្កដាឆ្នាំ២០១៥​ បាន​អំពាវ​នាវ​ឲ្យ​សាធារ​ណរដ្ឋប្រ​ជាធិបតេយ្យ​ប្រជាមានិតកូរ៉េ ឆ្ពោះទៅ​តុចរចា​ ព្រម​ទាំងចាត់​ទុក​ថា រាល់​បញ្ហា​នៅ​សេស​សល់​អាច​ដោះ​ស្រាយ​តាម​ការ​ជួប​សន្ទនា។ ឆ្លើយសំភាសន៍​ជាមួយស្ថានីយ៍​ផ្សាយ​សម្លេង និងទូរទស្សន៍ KBS របស់​កូរ៉េ​ខាង​ត្បូង​ លោក Hong បាន​ចាត់ទុក​ថា កូរ៉េទាំង​ពីរ គប្បី​រៀប​ចំការ​ជួប ប្រា​ស្រ័យ​និងភាគីទាំង​ពីរត្រូវ​ស្វែង​រក​វិធាន​ការ​ ចាប់ផ្តើមឡើងវិញទួរទេសចរណ៍ ទៅកាន់ភ្នំ Kumgang តាម​រយៈការ​សន្ទនា។ លោក Hong ក៏បាន​ឲ្យ​ដឹង ថែម​ទៀត​ថា សេអូល​ត្រូវការ​ធានាពី​ព្យុង​យ៉ាង​ថា ភាគ​ខាងជើង​នឹងធានា​សុវត្ថ ភាព​ឲ្យភ្ញៀវ​ទេសចរណ៍​កូរ៉េខាង​ត្បូង​ ព្រម​ទាំង​សន្យាថា ខំប្រឹង​ប្រែង រៀប​ចំការ​ជួបជុំគ្នា​ជាថ្មី​ម្តង​ទៀត សម្រាប់គ្រួសារដែល​បែក​បាក​គ្នា​នា​សង្គ្រាម​មុន​នេះ​ផងដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ