22/05/2015 09:59 GMT+7 Email Print Like 0

កូរ៉េខាងត្បូងអនុម័តលើខ្ទង់ប្រាក់កម្ចីចំនួន៧៧លានដុល្លាអាមេរិកសំរាប់វៀតណាម


មានបច្ចេកវិទ្យាគ្រប់គ្រងប្រភពទឹកជាច្រើនរបស់កូរ៉េខាងត្បូង ត្រូវបានឧទ្ទេសនាមនៅវៀតណាម (រូបថត៖TTXVN)

នាថ្ងៃ​ទី១៩ខែ​ឧសភាឆ្នាំ​២០១៥​ ក្រសួង​យុទ្ធសាស្ត្រ​និងហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង បាន​អនុម័ត​លើខ្ទង់​ប្រាក់​កម្ចី​ចំនួន​៧៧លាន​ដុល្លាអាមេរិក ចំពោះ​គំរោង​ការណ៍​លើក​កំរិត​ប្រព័ន្ធ​ធារាសាស្ត្រ​ទន្លេ Len នៅ​ខេត្ត Thanh Hoa និង​ទន្លេ Hoang Mai នៅ​ខេត្ត Nghe An ភាគ​កណ្ដាល​វៀត​ណាម ពី​ប្រភព​ទុន​នៃមូលនិធិ​សហប្រតិ​បតិ្ត ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច (EDCF)។ គំរោង​ការណ៍​នេះ គឺសំ​ដៅកសាង​ប្រព័ន្ធ​ទំនប់ សំណង់​បង្ហូរ​ទឹក​ដើម្បី​ធានា​ប្រភព​​ទឹក​បម្រើ​​ឲ្យក​សិកម្ម បំរើ​ជីវភាព​រស់​នៅ ការ​ចិញ្ចឹម​សត្វនិង​សំរាប់​ផ្នែក​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត ព្រម​ទាំង​ជួយ​កែលំ​អរបរិស្ថាន​ធម្មជាតិ បន្សំ​ខ្លួន​ជាមួយ​ស្ថាន​ភាពបំរ៉ែ​បំរួល​អាកាស​ធាតុ​និង​នីវ៉ទឹក​សមុទ្រ​កាន់​តែខ្ពស់​ឡើង​៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ