05/01/2015 09:36 GMT+7 Email Print Like 0

កូរ៉េខាងត្បូងស្នើរឲ្យអគ្គលេខាធិការ អ.ស.ប. ជួយឧបត្ថម្ភក្នុងការចរចារជាមួយ ស.ប.ប.ក.

 
កូរ៉េខាងត្បូងស្នើរឲ្យអគ្គលេខាធិការ អ.ស.ប. ជួយឧបត្ថម្ភក្នុងការចរចារជាមួយ ស.ប.ប.ក. (Image: VNA)

នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៤ ក្នុងឱកាសចូលឆ្នាំថ្មី ២០១៥ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun​ Hye និង​អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានមានការចរចារតាមទូរស័ព្ទ ក្នុងនោះ លោក​ស្រី​ Park Geun Hye បានស្នើរឲ្យ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon ជួយឧត្ថម្ភដោះស្រាយ​បញ្ហា​មួយ​ចំនួន។ ក្នុងនោះ មានបញ្ហាចាប់ផ្តើមការចរចារជាមួយ ស.ប.ប.ក. ឡើងវិញ ការកែលំអរទំនាក់ ទំនង​រវាង​​ប្រទេស​កូរ៉េ​ទាំង ២ តាម​រយៈ​ដំណោះ​ស្រាយបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង ក៏ដូចជា ការផ្តល់​ជំ​នួយ​ឧបត្ថម្ភ​សំរាប់ប្រជាជននៅ ស.ប.ប.ក.។ លោក​ Ban Ki-moon បានឲ្យដឹងថា៖ អ.ស.ប. នឹងខំប្រឹងប្រែងអស់​ពី​កំលាំងកាយចិត្តសំដៅកែលំអរ ស្ថានភាពលើឧបទ្វីកូរ៉េ។  រីឯខ្លួនវិញ ក្នុងសារជូនពរឆ្នាំថ្មី ២០១៥ ថ្នាក់ដឹក​នាំ​ ស.ប.ប.ក. លោក Kim Jong Un ក៏បាននាំចេញការផ្តើមគំនិតរៀបចំសន្និសីទកំពូលជាមួយ ប្រធានាធិបតី Park​ Geun Hye ផងដែរ៕

តាម VOV5- វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ