02/06/2015 09:59 GMT+7 Email Print Like 0

កូរ៉េខាងត្បូងរៀបចំការតាំងពិព័រណ៌រូបថតស្ដីពី៖ចិនបំផ្លាញ់ភាពដើមនៅសមុទ្រខាងកើត


កូរ៉េខាងត្បូងរៀបចំការតាំងពិព័រណ៌រូបថតស្ដីពី៖ចិនបំផ្លាញ់ភាពដើមនៅសមុទ្រខាងកើត
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ សមាកមបណ្ដាជនកូរ៉េខាងត្បូងស្រឡាញ់វៀតណាម  (VESAMO) បានរួមសហការ​ជាមួយមហាវិទ្យាល័យ Dongwon របស់កូរ៉េ​ខាង​ត្បូងរៀបចំការតាំងពិព័រណ៌រូបថតនៅទីក្រុង Busan ស្តីអំពី៖ ចិនបំផ្លាញ់​ភាព​ដើមនៅសមុទ្រខាងកើត។ ថ្លែងមតិនៅទីនេះ ប្រធានសមាគម​ VESAMO ​លោក​​Chang ​Ho Ich បានលើកច្បាស់ថា៖ VESAMO អំពាវនាវអោយចិន ​ត្រូវ​បញ្ចប់​រាល់សកម្មភាពបង្កើនភាពតានតឹងនិងបំផ្លាញ់​ភាពដើមនៅសមុទ្រខាង​កើត​ដោយឯកតោភាគី រួមដៃការពារបរិស្ថានអេកូឡូស៊ីសមុទ្រ និង​ជីវចម្រុះនៅ​សមុទ្រខាងកើត។

ការតាំងពិព័រណ៌នេះមានរូបថតជាង៨០ផ្ទាំង ស្ដីពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក្នុង​រយៈ​ពេលមុន ក្នុង និងក្រោយ ពេលដែល​ចិនមានសកម្មភាពបំផ្លាញ់​ភាពដើមនៅសមុទ្រខាងកើត ក៏ដូចជាការជះ​ឥទ្ធិពល​របស់ទង្វើរនេះចំពោះបរិស្ថានអេកូឡូស៊ីសមុទ្រ​។ ការតាំងពិព័រណ៌នេះ​នឹង​អូសបន្លាយដល់ថ្ងៃ
ទី១៥ ខែមិថុនា ឆ្នាំ២០១៥៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ