11/07/2015 15:15 GMT+7 Email Print Like 0

កូរ៉េខាងត្បូងមិនកត់សម្គាល់បានករណីឆ្លង MERS ក្នុងរយៈពេល ៥ ថ្ងៃជាបន្តបន្ទាប់

កូរ៉េខាងត្បូងមិនកត់សម្គាល់បានករណីឆ្លងមេរោគគ្រុនផ្តាសាយ មជ្ឈឹមបូព៌ារ (MERS) ណាមួយឡើយក្នុងរយៈពេល ៥ ថ្ងៃជាបន្តបន្ទាប់។ តាម ព័ត៌មានរបស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹង​ថា៖ ករណីឆ្លងមេរោគគ្រោះថ្នាក់នេះនៅត្រឹមតែ ១៨៦នាក់ ដដែលគិតតាំងពីថ្ងៃទី ៦ ខែកក្កដា រហូត​មក​ដល់ពេលនេះ។ អ្នកជំងឺត្រូវស្លាប់ដោយ  MERS នៅត្រឹម ៣៥ នាក់នៅឡើយ។ ដោយហេតុនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងអាចប្រកាសលុបចោលអាសន្នរោគនេះ នាចុងខែកក្កដា ឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ