09/07/2015 10:19 GMT+7 Email Print Like 0

កូរ៉េខាងត្បូងមិនកត់សម្គាល់បន្ថែមករណីឆ្លង MERS ណាមួយក្នុងរយៈពេល២ថ្ងៃ


កូរ៉េខាងត្បូងមិនកត់សម្គាល់បន្ថែមករណីឆ្លង MERS ណាមួយក្នុងរយៈពេល២ថ្ងៃ (Al Jazeera)
នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសគ្មានបន្ថែមក​រណីថ្មីណាមួយឆ្លងផ្ដាសាយមជ្ឈឹមបូព៌ា​ MERS ក្នុងរយៈពេល២ថ្ងៃកន្លងមក​នេះឡើយហើយករណីត្រូវស្លាប់ដោយអាសន្នរោគនេះក៏មិន​កើន​ឡើងក្នុង១សប្ដាហ៍កន្លង​ទៅនេះដែរ។ ​ដូច្នេះបរិមាណមនុស្សឆ្លង MERS នៅកូរ៉េខាងត្បូងនៅតែជា ១៨៦ នាក់ក្នុង​នោះ​មាន៣៣នាក់ស្លាប់។ ក្នុងចំណោមមនុស្សចំនួន១៨៦នាក់ឆ្លង MERS នោះ​សល់តែ៣៥នាក់ត្រូវដេកពេទ្យ ខណៈដែលមនុស្សចំនួន ១១៨ នាក់ បាន​ចេញពីពេទ្យបន្ទាប់ពីបានជាស្បើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ