09/06/2015 09:57 GMT+7 Email Print Like 0

កូរ៉េខាងត្បូងប្រកាសបញ្ជីឈ្មោះមន្ទីពេទ្យទាក់ទិនដល់អាសន្នរោគ MERS


កូរ៉េខាងត្បូងប្រកាសបញ្ជីឈ្មោះមន្ទីពេទ្យទាក់ទិនដល់អាសន្នរោគ MERS (Image: VNA)
នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសបញ្ជីឈ្មោះមន្ទីពេទ្យចំនួន ២៤ ដែលទាក់​ទិនដល់អាសន្នរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS) ក្នុងកាលៈទេសៈ អាសន្នរោគនេះកំពុងមាន​បំរ៉ែ​បំរួល​យ៉ាងធ្ងន់ធ្ងរនៅប្រទេសនេះ។ ថ្លែងមតិនៅសន្និសីទកាសែតមួយ ឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Choi Kyung-hwan បានឲ្យដឹងថា៖ ការប្រកាសបញ្ជីឈ្មោះមន្ទីពេទ្យពោលខាងលើគឺដើម្បីផលប្រយោជន៍របស់ប្រជាជនសំដៅធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ នាថ្ងៃដ៏ដែលមនុស្សចំនួន ១៤ នាក់ទៀតបានឆ្លងមេរោគ MERS ក្នុងនោះ អ្នកជំងឺម្នាក់ត្រូវស្លាប់ដែលនាំករណីឆ្លងមេរោគគ្រោះថ្នាក់នេះនៅកូរ៉េខាងត្បូងកើនឡើងដល់ ៦៤ នាក់ និងអ្នកជំងឺត្រូវស្លាប់ដោយមេរោគនេះឡើង ដល់ ៥ នាក់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ