02/07/2015 09:38 GMT+7 Email Print Like 0

កូរ៉េខាងត្បូងប៉ែកកញ្ចប់ប្រាក់ជំរុញសេដ្ឋកិច្ចធំសំរាប់ការបង្ការប្រឆាំងនឹង MERS


កូរ៉េខាងត្បូងប៉ែកកញ្ចប់ប្រាក់ជំរុញសេដ្ឋកិច្ចធំសំរាប់ការបង្ការប្រឆាំងនឹង MERS (Image: VNA)
នាថ្ងៃទី ១ ខែកក្កដា រដ្ឋាភិបាលកូរ៉េខាងត្បូងនិងសមាជិកសមាជិការសភាគណៈបក្សកាន់អំណាច Saenuri នៅរដ្ឋសភាបានឯកភាពអំពីផែនការ ប៉ែកកញ្ចប់ប្រាក់មានតំលៃ ១៥ លានលាន won (ស្មើនឹង ១៣,៥ ពាន់​លាន​ដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចជាតិដែលកំពុងរងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយអាសន្នរោគគ្រុន​ផ្តាសាយមជ្ឈឹមបូព៌ារ (MERS)។ ផែនការនេះនឹងត្រូវបានដាក់ជូនឡើងរដ្ឋសភា នាថ្ងៃទី ៦ ខែកក្កដា​ ឆ្នាំ​២០១៥​​ ដើម្បី ពិនិត្យមើលនិងអនុម័តនៅសម័យប្រជុំថ្ងៃទី ២០ ខែកក្កដាខាងមុខ។ បណ្ដាមន្ត្រីបានឲ្យដឹងថា៖ អាសន្នរោគ MERS បានធ្វើឲ្យចំណាយរបស់ប្រជាពលរដ្ឋថយចុះយ៉ាងខ្លាំង ហើយជះឥទ្ធិពលធ្ងន់ធ្ងរទៅ​លើ​ខឿន​សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងជាពិសេសគឺផ្នែកទសេចរណ៍។ កញ្ចប់ប្រាក់នេះត្រូវប្រើប្រាស់ភាគច្រើនក្នុងការ​បង្ការប្រឆាំងនឹងអាសន្នរោគ MERS តាមរយៈការផ្តល់ជំនួយឧបត្ថម្ភបណ្ដាមន្ទីពេទ្យដែលទទួលបានរង​ឥទ្ធិពល​ដោយចំនួនអ្នកជំងឺមកពិនិត្យព្យាបាលថយចុះក៏ដូចជាកសាងបន្ទប់អ្នកជំងឺឆ្លង MERS ជាបន្ថែម ផងដែរ។

ក្នុងសេចក្តីប្រកាសថ្មីបំផុត ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ថ្ងៃទី១ ខែកក្កដាជាថ្ងៃទី ៤ ជាបន្តបន្ទាប់​ដែលប្រទេសនេះមិនរយើងករណីឆ្លង មេរោគ MERS ណាមួយឡើយ។ នេះគឺជាសញ្ញាសឲ្យឃើញថា៖ អសន្នរោគនេះកំពុងមាននិន្នាការបន្ធូស្រាល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ