21/03/2017 10:18 GMT+7 Email Print Like 0

កូរ៉េខាងត្បូងនិងវៀតណាមនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធាសាស្ត្រអភិវឌ្ឍន៍ឡើងកំពស់ថ្មី


កូរ៉េខាងត្បូងនិងវៀតណាមនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធាសាស្ត្រអភិវឌ្ឍន៍ឡើងកំពស់ថ្មី (VNA)

នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Phạm Bình Minh បានជួបចចរចា ជាមួយ​រដ្ឋមន្ត្រី​ការបរទេសកូរ៉េខាងត្បូង លោក Yoon Byeong Se ដែល​កំពុង​​មាន​ដំណើរ​ទស្សនកិច្ចជាផ្លូ​វ​ការនៅវៀត​ណាម។ ឧបនាយករដ្ឋមន្ត្រី Phạm Bình Minh បានអះអាងថា៖ វៀត​​ណាម​​ជានិច្ចកាល​យកចិត្ត​ទុកដាក់​ដល់​ការ​បង្កើន​ទំនាក់​ទំនងជាមួយកូរ៉េខាងត្បូង ហើយមាន​គោល​បំណង​​រួមជាមួយ​កូរ៉េខាង​ត្បូង​បង្កើន ទំនុកទុកចិត្តនយោបាយដោយឥតឈប់ឈរ បើកទូលាយនិងលើក​កំព​ស់ប្រសិទ្ធ ភាពនៃ​កិច្ច​សហប្រតិបត្តិការ និងសហការជិតស្និទ្ធក្នុងបណ្ដា​វេទិកាពហុភាគី។ ភាគី​ទាំង​ពីរបាន​ឯក​ភាព​សហការ ក្នុងបណ្ដា​​យន្តការ​ពហុ​ភាគី​​អន្តរជាតិ និងតំបន់ ដូចជា អ.ស.ប. APEC អាស៊ាន មេគង្គ-កូរ៉េខាង​​​ត្បូង ជំរុញ​ដោះស្រាយ​ការ​ខ្វែង គំនិត​ក្នុងនោះមានជំលោះ​នៅសមុទ្រ​ខាង​កើត ដោយ​សន្តិវិធី​សមស្រប​នឹងច្បាប់ អន្តរជាតិ។ រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង លោក Yoon Byeong Se បានឯកភាពមតិ របស់​ឧបនាយក​រដ្ឋមន្ត្រី​និងជា​រដ្ឋ​មន្ត្រីការ​បរទេស​វៀត​ណាម លោក Phạm Bình Minh ហើយអះអាងថា៖  ក្រសួង​ការ​បរទេស​​កូរ៉េខាង​ត្បូង​នឹង​បន្ត​សហការ​ជាមួយវៀត​ណាម ក្នុងការ​អនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ទ្វេភាគី​ប្រកប ដោយប្រសិទ្ធ​ភាព៕
 

 តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ