06/01/2015 14:40 GMT+7 Email Print Like 0

កូរ៉េខាងត្បូងនិងចិនជួបចរចារអំពីការទូតនិងសន្តិសុខ


ជំនួបចរចារ១រវាងមន្ត្រីជាន់ខ្ពស់របស់ចិននិងកូរ៉េខាងត្បូង (រូបថត៖Yonhap/TTXVN)

កូរ៉េខាងត្បូងនិងចិនបានដំណើរការជំនួបចរចារលើកទី២អំពីការទូតនិងសន្តិសុខនាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នៅ​រដ្ឋ​ធានី​សេអ៊ូលរបស់កូរ៉េខាងត្បូង។គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយលោក Lee Sang Deok ប្រធាននាយកដ្ឋាន​ទ​ទួល​បន្ទុកបញ្ហានៅតំបន់អាស៊ីឦសាន បានជួបចរចារជាមួយគណៈប្រតិភូចិនដឹកនាំដោយលោក Kong Xuanyou អនុ​ប្រធាននាយកដ្ឋាននៃក្រសួងការពារជាតិ។ ជំនួបចរចារ​នេះបានផ្ដោតអំពីបញ្ហាដូចជាសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិតកូរ៉េ រួមទាំងសំណើរសន្តិភាពថ្មីៗនេះរបស់ព្យុងយ៉ាងផ្ដល់និងវិធីសាស្ត្រស្វែងរកជំហាន​លោត​ផ្លោះក្នុងការដោះស្រាយបញ្ហានុយគ្លេអ៊ែររបស់ព្យុងយ៉ាង។កូរ៉េខាងត្បូងក៏​បានជូនដំណឹងទៅចិនវិញអំពីកិច្ច​ព្រម​​ព្រៀង​រវាងប្រទេសនេះជាមួយអាមេរិកនិង​ជប៉ុនក្នុងការចែករំលែកព័ត៏មានយោធាអំពីសមត្ថភាពនុយគ្លេអ៊ែ​រ​និង​កាំ​ជ្រួចរបស់ព្យុងយ៉ាងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ