15/06/2015 09:56 GMT+7 Email Print Like 0

កូរ៉េខាងត្បូងទទួលស្គាល់ថាមានករណីឆ្លងMERSចំនួន៧ទៀត

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ កូរ៉េខាងត្បូងបានទទួលស្គាល់ថា​មានករណី​ចំនួន ៧ទៀតត្រូវឆ្លងមេរោគគ្រុនផ្តាសាយតំបន់មជ្ឈឹមបូព៌ា (MERS) នាំយកចំនួនសរុបនៃករណីឆ្លងជំងឺនេះ កើនឡើង១៤៥។ តាមក្រសួង​ខា​ភិ​បាល​កូរ៉េខាង​ត្បូងថា ក្នុងចំណោមករណីឆ្លងជំងឺ៧នេះ មានអ្នកជំងឺ៤នាក់ត្រូវបានព្យាបាលនៅ មជ្ឈមណ្ឌលសុខាភិបាល SamSung នៅសេអូលជាមន្ទីពេទ្យមួយក្នុងចំណោម មន្ទីពេទ្យដែលរដ្ឋាភិបាលកូរ៉េខាងត្បូង​ប្រកាស​​ថាមានជំងឺ MERS។​អង្គការសុខ​ភាពពិភពលោក (WHO) ក៏បានព្រមានកូរ៉េខាងត្បូងឲ្យត្រៀមរៀបចំការ​ប្រយុទ្ធប្រឆាំងជាមួយនឹង MERS៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ