06/07/2015 09:33 GMT+7 Email Print Like 0

កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លង MERS មួយទៀត


កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លង MERS មួយទៀត (Image: VNA)
នាថ្ងៃទី ៥​ ខែកក្កដា ឆ្នាំ២០១៥ កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លងមេរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS) ថ្មីមួយទៀត ដែលនាំចំនួនអ្នកឆ្លងមេរោគគ្រោះថ្នាក់នេះកើនដល់ ១៨៦ នាក់។ ប៉ុន្តែ ក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅ ប្រទេសនេះគ្មានករណីត្រូវស្លាប់ដោយមេរោគនេះទេ។ ក្រសួងសុខាភិបាល កូរ៉េខាងត្បូងបានឲ្យដឹងថា៖ ករណីឆ្លង MERS ថ្មីបំផុត នេះគឺជានារីមួយនាក់ដែលមានប្តីឆ្លង MERS ក្នុងពេលព្យាបាលនៅមន្ទីពេទ្យ​ Samsung នៅទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី ២៧ ដល់ទី ២៨ ឧសភា។ មន្ទីពេទ្យនេះគឺជាទីកន្លែងបំផ្ទុះ ១/២ ករណី​ឆ្លង MERS នៅកូរ៉េខាងត្បូង ដោយហេតុនេះមជ្ឈដ្ឋានសមត្ថកិច្ចបានបិទទ្វារមន្ទីពេទ្យនេះហើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ