22/06/2015 10:19 GMT+7 Email Print Like 0

កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លងមេរោគ MERS ច្មីចំនួន ៣ នាក់ទៀត


កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លងមេរោគ MERS ច្មីចំនួន ៣ នាក់ទៀត (Image: zing.news.vn)

នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០១៥​ កូរ៉េខាង​ត្បូងបាន​ទទួលស្គាល់​ករណី​ផ្លង មេរោគ​គ្រុន​ផ្តាផ្សាយ​មជ្ឈឹម​បូព៌ារ (MERS) ចំនួន​៣ នាក់ទៀត ដែលបង្កើន​អ្នក​ជំងឺ​ដោយមេរោគ​គ្រោះថ្នាក់នេះឡើង​ដល់១៦៩ នាក់​ក្នុង​ទូទាំង​ប្រទេស។ ប៉ុន្តែ គ្មាន​ករណីណាមួយត្រូវ​ស្លាប់ថែមទៀត​ឡើយ។ ក្រសួង​សុខាភិបាល​កូរ៉េខាង​ត្បូង​បាន ឲ្យដឹ​ង​ថា៖ បណ្ដា​ករណី​ឆ្លងថ្មីនេះសុទ្ធតែត្រូវ​បានសង្ស័យ​ឆ្លងមេរោគ MERS ក្នុងពេលទាក់​ទងជាមួយ​អ្នក​ជំងឺ​ដោយ MERS ក្នុងនោះ​មានគ្រួពេទ្យ​ចំណុះ មណ្ឌល​សុខាភិបាល Samsung នៅរដ្ឋធានី Seoul ។ នាបច្ចុប្បន្ន អ្នកជំងឺ​ឆ្លង MERS នៅប្រទេស​នេះកំពុងមាន​និន្នាការថយ ចុះ​ហើយ​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​កំពុង​ប្រមូល​ផ្តុំរាល់​ប្រភព​ធនធាន​មនុស្ស​ ក៏ដូចជាអនុវត្តរាល់វិធាន​ការ ដើម្បីលុបចោលអាសន្នរោគគ្រោះថ្នាក់​នេះ។ ក្នុងពេល​នោះ នាថ្ងៃទី​២០ ខែ​មិថុនា ក្រសួង​សុខាភិបាលថៃ​បានឲ្យដឹង​ថា៖ គេកំពុងតាម​ដានមនុស្សដែល​អាចឆ្លង​មេរោគ MERS ចំនួន ១៧៥ នាក់។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ លោក Rajata Rajatananvin បានឲ្យ​ដងឹថា៖ លទ្ធភាព​រីករាល​ដាល​អាសន្ន​រោគ​ MERS នៅថៃ​ដូចនៅកូរ៉េខាងត្បូង​ គឺ​ទាបណាស់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ