07/07/2017 09:45 GMT+7 Email Print Like 0

កូរ៉េខាងត្បូងជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម


កូរ៉េខាងត្បូងជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម           

នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក Li Hiec នៅក្នុងជំនួបសន្ទនាជាមួយប្រធានគណៈកម្មាធិការមជ្ឈឹម រណៈសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man នាព្រឹកថ្ងៃទី៦កក្កដា។ ឯកអគ្គរដ្ឋ​ទូត បានអះអាងថា៖កូរ៉េខាងត្បូងជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយបានអោយដឹងថា៖នឹងរួមជាមួយស្ថានទូតកូរ៉េខាងត្បូងខំប្រឹងប្រែងថែមទៀត ក្នុងការអំពាវនាវអោយវិនិយោគិន​កូរ៉េខាងត្បូងវិនិយោគនៅវៀតណាម បង្កើនសកម្មភាពផ្លាស់ប្តូរវប្បធម៌ បង្កលក្ខណៈអោយប្រជាពល​រដ្ឋវៀតណាមបានរស់នៅសិក្សានិងធ្វើការនៅកូរ៉េខាងត្បូង។ ឯកអគ្គរដ្ឋទូតក៏មានគោលបំណងថា៖ បន្តទទួលបានការគាំទ្រនិងយកចិត្តទុកដាក់របស់រណសិរ្សមាតុភូមិវៀតណាម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេស​ទាំងពីរកាន់តែអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព​និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ