08/07/2018 13:31 GMT+7 Email Print Like 0

កូរ៉េខាងជើងនិងអាមេរិកបង្កើតក្រុមការងារអំពីការលុបបំបាត់នុយក្លេអ៊ែរ


 កូរ៉េខាងជើងនិងអាមេរិកបង្កើតក្រុមការងារអំពីការលុបបំបាត់នុយក្លេអ៊ែរ

នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ចនៅព្យុងយ៉ាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ស.ប.ប.ក. និងអាមេរិកបានបង្កើតបណ្ដាក្រុមការងារសំដៅពិភាក្សាដ៏លំអិតអំពីផែនការលុបបំបាត់នុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauert បានឲ្យដឹងថា៖ ភាគីទាំងពីរបានបង្កើតកាណាល់ពិគ្រោះយោបល់សំដៅដោះស្រាយ «បញ្ហាសំខាន់ៗ» ក្នុងនោះរួមមានការវាយតំលៃការខំប្រឹងប្រែងក្នុងការលុបបំបាត់នុយក្លេអ៊ែរ។ ក្រៅពីនោះ ភាគីទាំងពីរបានផ្តោតទៅលើការធ្វើមាតុភូមិនិវត្តន៍ឥដ្ឋធាតុរបស់បណ្ដាទាហានអាមេរិកដែលបានពលីជីវិតក្នុងសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣)។ ក្នុងព្រឹត្តិការណ៍ទាក់​ទិន​មួយទៀត អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុកបញ្ហាមនុស្សធម៌និងសម្របសម្រួលការជួយសង្គ្រោះជា បន្ទាន់ លោក Mark Lowcock នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចាប់ពី ថ្ងៃទី ៩ ដល់ទី ១២ កក្កដា ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ