06/03/2016 09:33 GMT+7 Email Print Like 0

កូរ៉េខាងជើងថ្កោលទោសសេចក្ដីសំរេចចិត្តដាក់ទ័ណ្ឌកម្មថ្មីរបស់អ.ស.ប


អ.ស.បនាថ្ងៃទី២ មិនាបានសំរេចបង្កើនបទដាក់ទ័ណ្ឌកម្ម​ទៅលើកូរ៉េខាងជើង​អាស្រ័យដោយការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់ប្រទេសនេះ (រូបថត៖Reuters)

នាថ្ងៃទី៤ ខែ​មិនា ឆ្នាំ២០១៦ កូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងក្លា នូវសេចក្ដី​សំរេច​ចិត្ត​ថ្មីរបស់​ក្រុម​ប្រឹក្សា​​សន្តិ​សុខអ.ស.ប។ តាមសេចក្ដីថ្លែងការណ៍ដែលបាន​ចេញ​ផ្សាយ កូរ៉េខាង​ជើង​ចាត់ទុក​ថា សេចក្ដី​សំរេច​ចិត្ត​ថ្មីរបស់​អ.ស.ប គឺអំពើឧក្រិដ្ឋ​កម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុតសំដៅដាក់ ឲ្យប្រទេសនេះនៅដាច់តែ​ឯង ហើយ​គៀប​សង្កត់​លើប្រទេសមួយមាន​អធិបតេយ្យភាព និងកិច្ចការពារ។ ដោយហេតុនេះ កូរ៉េ​ខាងជើង​ប្រឆាំង​ជំទាស់​យ៉ាងខ្លាំង​នឹងសេចក្ដី​សំរេច​ចិត្តនេះ​ហើយ នឹងចលនា​មធ្យោបាយ​និងវិធី​ទាំង​អស់​ដើម្បី​អនុវត្តន៍​សកម្មភាព​ដ៏ខ្លាំង​ក្លា និងគ្មានមេត្តាដើម្បី​ប្រឆាំងនឹង​បទដាក់ទ័ណ្ឌកម្មទាំងនេះ។​ នាថ្ងៃដដែល ប្រធានា​ធិបតីកូ​រ៉េ​ខាង​ត្បូង​លោក​ស្រី Park Geun-hye បានអំពាវនាវ​ជាថ្មីម្ដង​ទៀត​ឲ្យព្យុង​យ៉ាង​លុប​ចោល​កម្ម​វិធីនុយ​ក្លេអ៊ែរ ហើយ​ផ្លាស់ប្ដូរគោល​នយោបាយ។ រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​នឹង​អនុវត្តន៍ ​គ្រប់វិធាន​ការ​ដ៏ខ្លាំង​ក្លានិ​ងមាន​ប្រសិទ្ធិ​ភាព ចំពោះកូរ៉េខាងជើងរហូតដល់ពេលប្រទេសនេះ លុបចោលកម្មវិធី​នុយក្លេអ៊ែរ​ហើយក្លា​យ​ទៅ​ជាស​មាជិក​មួ​យ ដែលមានការទទួលខុសត្រូវនៃ​សហគមន៍អន្តរជាតិ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ