27/11/2017 22:58 GMT+7 Email Print Like 0

“កូនសោរ” ងើបឡើងវិស័យកសិកម្មរបស់ប្រទេសវៀតណាម

ដើមឆ្នាំ២០១៧ រដ្ឋាភិបាល​វៀតណាម​បាន​​ដាក់​ចេញ​​ចំលើយ​សំរាប់វិស័យ​កសិកម្ម​របស់ប្រទេស​វៀតណាម នេះគឺ​​ការផលិត​កសិកម្ម ​​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់ ​​ផ្អែកទៅ​លើ​​កត្តាសំ​ខាន់​ៗ​ទាំងបួន ៖ គោលនយោបាយ ​ការ​ចូលរួម​របស់​សហគ្រាស របស់​បងប្អូនកសិករ​និង​អ្នក​វិទ្យាសាស្ត្រ។ គាំទ្រគោលនយោបានេះ សម្ព័ន្ធ​ក្រុមហ៊ុន សហគ្រាសឯកជន​ជា​ច្រើនក៏​ចូលរួម​​ ក្នុង​បណ្តាញ​ផលិត​កសិផល ​ដោយ​​ការ​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់ ដែលដើរ​តួនាទី​​កណ្តាល​​ ក្នុងការ​តភ្ជាប់​កត្តា​សំខាន់ៗទាំងបួន​និង​​​ទទួល​បាន​​ប្រសិទ្ធភាព​ ក្នុង​ដំណាក់កាល​អនុវត្តន៍​ដំបូង។

រដ្ឋាភិបាលមាន​សកម្មភាព​ដ៏សកម្ម​សំរាប់​ខឿន​កសិកម្ម​​វៀតណាម​ជា​រឹង​មាំ

នា​ខែ​កុម្ភៈ ឆ្នាំ២០១៧ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញ​​មកទស្សនា​និង​ចុចប៊ូតុង​ សំដៅ​ចាប់ផ្តើម​​​​ដំណើរ​ផលិត ​ នៅ​កសិដ្ឋាន VinEco ហាណាម (Ha Nam) ដែល​វិនិយោគ​​ ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ Vingroup ស្ថិតក្នុង​ឃុំ​ស្វឹន​ខេ (Xuan Khe) និង​ឃុំ​​ញ៉ឹន​ប៊ិញ (Nhan Binh) និងស្រុក​លីញ៉ឹន (Ly Nhan) ខេត្ត​ហាណាម (Ha Nam)។ សកម្មភាព​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​​ប្រមុខ​​រដ្ឋាភិបាល​កំពុងយក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង ​​​លើវិស័យ​កសិកម្ម​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់ និង​​ចង់​ផ្តាំផ្ញើ​សារ​អំពីការ​លើកទឹក​ចិត្ត​និង​​ជំរុញ​​ការ​ចូលរួម​របស់​សហគ្រាស​ឯកជន​ ក្នុង​ដំណើរ​ការ​ផលិតកសិផល​ ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចុចប៊ូតុងដាក់ឲ្យដំណើរការតំបន់កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នៅក្នុងកសិដ្ឋាន VinEco ហាណាម (Ha Nam)។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាម​នោះ នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) បាន​បញ្ជា​ប្រព័ន្ធធនាគារ​​​​ដែល​ជួយឧបត្ថម្ភ​ចំនួន ១០០.០០០ ពាន់លាន​ដុង និង​យកការប្រាក់​​ឯកសិទ្ធិជាទាបបំផុត ពី​​ ០,៥ ដល់ ១,៥% ​ប្រើសិន​ជា​ប្រៀបនឹង​​អត្រាការ​ប្រាក់​​ដែលកំពុង​អនុវត្តន៍នៅទីផ្សារ ដើម្បី​ជួយ​សហគ្រាស​​កំពុង​​ចូលរួម​ក្នុង​ការ​ផលិត​​កសិកម្ម។ ​ រហូតដល់​ខែ​កក្កដា ឆ្នាំ២០១៧ តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធធនាគារ ​ បរិមាណ​ដើមទុន​​បញ្ចូល​ក្នុ​ងវិស័យ​នេះ ​បាន​​ចំណាយ​ប្រហែល​ ១ /៣​ នៃ​កញ្ចប់​​ហិរញ្ញវត្ថុជួយឧបត្ថម្ភ ស្មើនឹង​ជិត ៣២.០០០ ពាន់​ដុង។

រហូត​ដល់​បច្ចុប្បន្ននេះ នៅ​ទូទាំង​ប្រទេស​វៀតណាម ​តំបន់​​ផលិតកសិផល​ ដោយ​​ប្រើ​ប្រាស់​​បច្ចេកវិទ្យាខ្ពស់​ ត្រូវបាន​រៀបចំ ចាប់ផ្តើម និងដាក់​ឲ្យ​ដំណើរ​ការ​ ហើយ​បាន​ទទួល​​ប្រសិទ្ធភាព​ជា​ដំបូង។ រូបភាព​វាល​ស្រែ នៅ​ប្រទេសអ៊ីស្រាអែល ទ្វីប​អឺរ៉ុប,… អនុវត្តន៍​បច្ចេកវិទ្យា​ខ្ពស់​ មិន​ចម្លែក​​ចំពោះ​បងប្អូន​កសិករ​វៀតណាមទេ។ ​លោក​រដ្ឋមន្ត្រី​ ក្រសួង​​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ ង្វៀន​ស្វឹន​កឿង (Nguyen Xuan Cuong) មាន​ប្រសាសន៍ថា  “ជាង​ពេល​ណាទាំងអស់ សង្គមបាន​យកចិត្តទុកដាក់​លើ​ខឿន​កសិកម្ម​ដូចសព្វ​ថ្ងៃនេះ សហគ្រាស​និង​សម្ព័ន្ធ​ក្រុមហ៊ុន​ជា​ច្រើន​​បាន​និង​កំពុង​វិនិយោគ​ចូល​វិស័យ​កសិកម្ម​និង​តំបន់​ជនបទ។ ការ​ផ្ទេរ​ទិស​ដៅ​នេះ​បាន​តភ្ជាប់​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការជឿន​លឿន​នូវបច្ចេកទេស​ សំដៅ​អភិវឌ្ឍន៍កសិកម្ម​ប្រើប្រាស់​បច្ចេកវិទ្យខ្ពស់​​”។

វាល​ស្រែ​ប្រើប្រាស់​​បច្ចេកវិទ្យា​ខ្ពស់​  VinEco

ស្វះ​ស្វែង​​និង​ស្រាវ​ជ្រាវ​​ទម្រង់រូបភាព​កសិកម្ម​បាន​អនុវត្តន៍​យ៉ាង​ជោគ​ជ័យ នៅ​ប្រទេស​អ៊ីស្រាអែល នេះគឺ​ភូមិ​កសិកម្ម Kibbutz និង Moshav (រៀបចំតាម​សហគ្រាស​​​​ដែល​ជា​កម្មសិទ្ធ​របស់​ឯកជន នៅ​តំបន់​ជនបទ) នាសព្វ​ថ្ងៃនេះ ប្រទេស​វៀតណាម​​កំពុង​ជំរុញ​​ការ​ចូលរួម​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​សេដ្ឋកិច្ច​ធំជា​ច្រើនៗ ដើម្បី​បង្តើត​ឡើង​ទម្រង់​រូបភាព​ Moshav និង​ Kibbutz “made in Vietnam” (មាន​ប្រភពដើម​​ពី​ប្រទេស​វៀតណាម)។

​​ដើម្បី​មើលឃើញ​យ៉ាង​ច្បាស់​លាស់​​នូវការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ​នៃ​វិស័យកសិកម្មវៀតណាម យើង​ខ្ញុំ​បាន​មកទស្សនា​កសិដ្ឋាន VinEco តាម​ដាវ (Tam Dao) (ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កំរិត​វិនិយោគ​អភិវឌ្ឍន៍​​​ផលិត​កសិកម្ម​ ​ VinEco ដែលជា​សមាជិក​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Vingroup) ត្រូវបាន​កសាង​ តាម​ទម្រង់​រូបភាព​សហគ្រាសជា​កម្មសិទ្ធិរបស់ឯកជន​ នៅ​តំបន់​ជនបទ។


ប្រព័ន្ធស្រោចស្រពដ៏ឆ្លាតវៃ ដូច្នោះ កសិដ្ឋាន VinEco អាចគ្រប់គ្រងកត្តាជៈឥទ្ធពលដល់ដំណាំ
កាត់បន្ថយការប្រើប្រាស់ថ្នាំកម្ចាត់ដង្កូវ។ រូបថត៖ ត្រឹនថាញយ៉ាង


នាសព្វថ្ងៃនេះ កសិដ្ឋាន VinEco តាមដាវ (Tam Dao) កំពុងអនុវត្តន៍បទដ្ឋានដាំបន្លែក្នុងទឹក
តាមបច្ចេកវិទ្យាមកពីប្រទេសអ៊ឺស្ត្រាអែល។ រូបថត៖ ឯកសាររបស់កសិដ្ឋាន VinEco


នាបច្ចុប្បន្ននេះដាំបន្លែក្នុងទឹក តាមបច្ចេកវិទ្យាមកពីប្រទេសអ៊ឺស្ត្រាអែល ដែលកំពុងអនុវត្តន៍​ ក្នុង
បណ្តាកសិដ្ឋាន​ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ របស់សហគ្រាសវៀតណាមជាច្រើន។
រូបថត៖ ត្រឹនថាញ់យ៉ាង


ទីកន្លែងដាំបន្លែក្នុងទឹក តាមបច្ចេកវិទ្យាមកពីប្រទេសអ៊ឺស្ត្រាអែល ក្នុងកសិដ្ឋាន VinEco តាមដាវ
(Tam Dao)។ រូបថត៖ ត្រឹនថាញ់យ៉ាង


កម្មករកំពុងប្រមូលផលបន្លែដែលដាំក្នុងទឹក នៅ ក្នុងកសិដ្ឋាន VinEco តាមដាវ (Tam Dao)។
រូបថត៖ ត្រឹនថាញ់យ៉ាង


ទីកន្លែងធ្វើឲ្យបន្លែស្ងួត មុនពេលវេចខ្ចប់។ រូបថត៖ ត្រឹនថាញ់យ៉ាង

បន្ទាប់ពីប្រមូលផលបន្លែពីផ្ទះកញ្ចក់ បន្លែនឹងបញ្ជូនទៅដល់ទីកន្លែងកែច្នៃជាបឋម
តាមបទដ្ឋានជិតជុំគ្នា។
រូបថត៖ ឯកសាររបស់កសិដ្ឋាន VinEco


ផលិតផលបន្លែបានបិទភ្ជាប់ពាណិជ្ជៈសញ្ញា VinEco។
រូបថត៖ ត្រឹនថាញ់យ៉ាង


តាមដានដំណើរការលូតលាស់នៃជាលិកា ក្នុងបន្ទប់ពិសោធន៍របស់មជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង
បន្លែនិងផ្កា (ទីក្រុងដាឡាត (Da Lat))។ រូបថត៖ ង្វៀនឡឹន


តាមដាន ត្រួតពិនិត្យតាមកាលកំណត់ជាលិការុក្ខាជាតិ នៅក្រុមហ៊ុនព្រៃផ្កាដាឡាត (Da Lat) -
មួយក្នុងបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវបណ្តុះជាលិកាធំបំផុត នៅទីក្រុងដាឡាត (Da Lat)។
រូបថត៖ ង្វៀនឡឹន


ម៉ោង​ ៤ និង​ ៣០ នាទី​ ពេល​ព្រលឹម បងប្អូន​កសិករ​ចាប់​ផ្តើម​មួយ​ថ្ងៃធ្វើការ។ នេះ​គឺជាពេល​វេលា​ធ្វើ​ការ​សំរាប់​ក្រុម​​ទទួល​បន្ទុក​ខាង​ប្រមូល​ផល​បន្លែ មើម ផ្លែឈើ។ ការងារ​ប្រមូល​ផល​បន្លែ​​បាន​អូស​បន្លាយ ​ក្នុង​ខណៈពេល ២ ម៉ោង និង​តាម​​​កំណត់​នូវ​វិន័យ រចនាបទ​ធ្វើការ ដើម្បី​ធានា​​​ប្រសិទ្ធភាព​ពលកម្ម។

ចាប់​ផ្តើម​​វិនិយោគ​​ក្នុង​វិស័យ​កសិកម្ម ពី​ខែ​មិនា ឆ្នាំ២០១៥ សម្ព័ន្ធ​ក្រុមហ៊ុន VinEco មាន​ដើមទុន​វិនិយោគ​​​សរុប ចំនួន ៤.០០០​ ពាន់លានដុង​ និង​បរិមាណពលករ​ធ្វើ​ការ​​ចំ​នួន​ ១០០០ នាក់ មាន​​តំបន់​​ផលិត​កសិកម្មធំៗ ចំនួន ៣ ស្ថិត​ក្នុង​ភូមិភាគ​ខាង​ជើង ភូមិភាគ​ខាង​ត្បូង​ និង​ខេត្ត​ឡឹម​ដុង (Lam Dong)  ​ក្នុង​នោះ​មាន​កសិដ្ឋាន​ចំនួន ១៤​ បាន​និង​កំពុង​​រៀបចំ​ការផលិត​កសិកម្ម។


បន្ទាប់ពី​ប្រមូលផល​បន្លែ​​បាន​ធ្វើ​ឲ្យ​រួច​រាល់ ក្រុម​កែច្នៃ​ជា​បឋម​និង​វេច​ខ្ចប់​នឹង​ចាប់​​ផ្តើម​ធ្វើ​ការ​។ ក្រុម​នេះ​ធ្វើ​ការ​ ក្នុង​រយៈពេល​​​តាម​កំណត់​ ​ក្រុម​នេះ​ចាប់​ផ្តើម​ធ្វើការ​ ចំពេល​ទទួល​​បន្លែ​ពី​​ក្រុម​ប្រមូលផលបន្លែ និង​ធានា​​ប្រគល់​​ផលិតផល​បន្លែ​ ដល់​​​ក្រុម​ដឹក​ជញ្ជូនតាម​កាល​កំណត់​និង​គ្រប់​​​បរិមាណ។ ក្រុម​ដឹក​ជញ្ជូន​​នេះ​ត្រូវ​ធានា​​​ដំណើរ​ដឹក​ជញ្ជូនទៅ​ដល់​ប្រព័ន្ធ​​ផ្សារ​ទំនើប Vinmart បណ្តាញហាង​ ​ Vinmart+ តាម​​កាល​កំណត់។

បន្ទាប់​ពី​ការ​ងារ​របស់​ក្រុមប្រមូលផល​បន្លែ​បាន​សម្រេច ក្រុម​​បោះសម្អាត​និង​​​កែលំអ​បរិស្ថាន​សំរាប់​​​រដូវ​​បន្លែ​ថ្មី​នឹង​មកបំពេញ​ការងារ​របស់​ខ្លន ហើយ​គេបន្តប្រគល់ “​វាល​​ដី​ស្អាត”​ដល់​ក្រុម​​ដាំដុះ។ ដំណើរការផលិត​ថ្មី​​នឹង​ចាប់​ផ្តើម​សារ​ជា​ថ្មី​ម្តងទៀត។

វាល​ដី​ធំ​ល្វឹង​ល្វើយ ស្ថិត​ក្នុង​ផ្ទះ​កញ្ចប់ ដែលអនុវត្តន៍​បច្ចេកវិទ្យ​ខ្ពស់ សម្ព័ន្ធ​ក្រុមហ៊ុន VinEco កំពុង​​អនុវត្តន៍​ តាម​បទដ្ឋាន​ផលិត​​បណ្តាផល​កសិកម្ម​ តាម​របៀប​ផលិត​ឧស្សាហកម្ម។

គឺ​អង្គភាព​ឈាន​មុខ​គេ​ ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​វៀតណាម​ តាម​​ទិសដៅ​យន្តូបនីយកម្ម​​​​លើ​ទ្រង់ទ្រាយ​ធំ សម្ព័ន្ធ​ក្រុមហ៊ុន VinEco បាន​​អនុវត្តន៍​ភាព​ជោគជ័យ​ របស់ទម្រង់​រូបភាព​​​នៃ​វិស័យ​កសិកម្ម នៅ​ប្រទេស​អ៊ីស្ត្រាអែល បង្កើត​ប្រភពកសិផល​​​ស្រស់ស្អាត​និង​សុវត្ថិភាព។ ផ្ទះ​កញ្ចក់​របស់កសិដ្ឋាន VinEco តាម​ដាវ (Tam Dao) មាន​ផ្ទៃដី​សរុប ៥,៥ ហិចតា ប្រើប្រាស់​បច្ចេកវិទ្យា​ Teshuva Agricultural Projects (TAP អ៊ីស្រាអែល)។ នេះ​គឺជា​បច្ចេកវិទ្យា​​ដ៏ស្វ័យ​ប្រវត្តិ​ទាំងស្រុង​ និង​​ផ្គត់​ផ្គង់​លក្ខខណ្ឌ​​ល្អ​ប្រសើរ​បំផុត​​សំរាប់​ដំណាំ ដូចជា៖ ទឹក អាហារូបត្ថម្ភ បរិមាណ​ផ្ទុក​ oxygen ។

មិន​ត្រឹម​តែ​​​សម្ព័ន្ធ​ក្រុមហ៊ុន Vingroup តែ​ប៉ុណ្ណោះ​ទេ ក្នុង​រយៈពេល​ថ្មី​ៗនេះ ​សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗ​និង​សហគ្រាស​វៀតណាមធំៗជា​ច្រើន​ ​បាន​វិនិយោគ​ចូល​ ក្នុង​វិស័យ​កសិកម្ម​​បើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ ដូចជា៖ TH, Vinamilk បាន​អនុវត្តន៍​បច្ចេកវិទ្យា​ពូជ​ ​​សំរាប់​ហ្វូង​គោ​យកទឹក​ដោះ ​ទទួល​យក​​ទន្និផល​ទឹកដោះ​គោ​​ជា​ច្រើន សម្ព័ន្ធ​ក្រុមហ៊ុន​ទ្រឿង​ហាយ (Truong Hai) បាន​កសាង​វិទ្យាស្ថានស្រាវជ្រាវពូជគោ​ ស្ថិតក្នុងខេត្ត​ឡុង​អាន (Long An) និង​ខេត្ត​ថាយ​ប៊ិញ (Thai Binh) បណ្តាញសហគ្រាស​ផលិតជីសរីរាង្គ សហគ្រាសផលិត​​ឧបករណ៍​និង​វត្ថុ​សំរាប់​​​ការងារ​កសិកម្ម ​ក្រុមហ៊ុន FPT មាន​ទម្រង់រូបភាព​ពីរ  “ផ្ទះ​កញ្ចក់ - Green house” និង “រោងចក្រ​ផលិតបន្លែ - Vegetable factory”...

ការសាង​ប្រព័ន្ធផ្គត់ផ្គង់

មួយ​ក្នុង​បណ្តា​​ទម្រង់​រូបភាព​ Moshav “made in Vietnam” ដ៏គំរូ ​នៅពេល​កសាង​​បណ្តាញ​ផលិត​កសិផល​​​ដោយ​​ប្រើប្រាស់​​បច្ចេកវិទ្យាខ្ពស់​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Vingroup និង​មាន​ពាណិជ្ជៈ​សញ្ញា​បន្លែស្អាត VinEco។ នាសព្វថ្ងៃនេះ VinEco បានលក់​​ផលិតផល​ចំនួន ៣០០ ប្រភេទ និង​បរិមាណ​លក់​ក្នុង​មួយ​ថ្ងៃជិត ​១០០ តោន ហើយ​បាន​ផ្គត់ផ្គង់​​ទៅ​ដល់​បណ្តាញផ្សារទំនើប VinMart និង​បណ្តាញហាង ​ VinMart+ ស្ថិត​ទូទាំងខេត្ត ក្រុង ។

និន្នាការ​វិនិយោគ​​ចូល​ក្នុង​វិស័យ​កសិកម្ម គឺនិន្នាកាកសាង​ទម្រង់​រូបភាព​កសិកម្ម​ Kibbutz “made in Vietnam” ។ គំរូ​​នៃ​និន្នាកការ​នេះ​​គឺ​“ព្រះ​រាជាណាចក្រ” បន្លែ​និង​ផ្កាដាឡាត (Da Lat) ។ ខេត្ត​ដាឡាត (Da Lat) បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ដំឡូង​បារាំង - បន្លែនិង​ផ្កា។ នេះ​គឺ​ជា​ទីកន្លែង​ស្រាវជ្រាវ​ និង​អនុវត្តន៍​បច្ចេក​វិទ្យា​ខ្ពស់ ដូចជាបណ្តុះជាលិកា កាត់ពូជ​ថ្មី និង​​សហការ​ផលិតកម្ម សំដៅ​រួមចំណែក​ក្នុង​អភិវឌ្ឍន៍​ខេត្តដាឡាត (Da Lat) ក្លាយទៅ​ជា​“ព្រះ​រាជាណាចក្រ” បន្លែ​និង​ផ្ការបស់​ប្រទេស​វៀតណាម រួម​មាន​៖ ផលកសិផល​នាំចេញ​ដែលទទួលស្តង់ដារ​អន្តរជាតិ។ 


ក្នុងទីផ្សារទំនើប UCA Mart លេខកូដត្រួតពិនិត្យប្រភពដើមត្រូវបានបិទ លើផលិតផលបន្លែនិងផលិតផលមើមនិមួយៗ។
រូបថត៖ ត្រឹនថាញយ៉ាង


បន្លែស្អាត ក្នុងកសិដ្ឋាន VinEco បានចែកចាយទៅដល់ប្រព័ន្ធផ្សារទំនើប  Vinmart
និងបណ្តាញហាង Vinmart +ដែលជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុន ។
រូបថត៖ ៖ ត្រឹនថាញយ៉ាង


ទីក្រុងដាឡាត (Da Lat) ទីកន្លែងបានចាត់ទុកដូចជាតំបន់ដាំផ្កាដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។
រូបថត៖ ង្វៀនឡឹន


កម្មករធ្វើការនៅក្រុមហ៊ុនព្រៃផ្កាដាឡាត (Da Lat) ដាក់ផ្កាចូលក្នុងធុង ដើម្បីនាំចេញទៅកាន់ទីផ្សារ
ក្នុងស្រុកនិងបរទេស។
រូបថត៖ ង្វៀនឡឹន

តាមស្ថិតិ​ថ្មី​របស់​ក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍ជនបទ តំលៃ​ពាណិជ្ជកម្ម​មកពីការនាំចេញ​កសិផល រុក្ខជាតិនិង​ជលផល ​​ក្នុង​រយៈពេល ៨ ខែ​ដើម​ឆ្នាំ​២០១៧ ទទួលបាន ២៣,៦៦ ពាន់លានដុល្លារអាមេរិក កើន​ឡើង​ ១៣,៥% បើសិន​រៀបធៀបនឹង​រយៈពេល​ដដែល​​​ក្នុងឆ្នាំ២០១៦។ ក្នុង​នោះ​មាន​ការ​រួម​ចំណែក​ជា​ច្រើន​របស់​ការ​ផលិត​កសិផល​ ដោយ​​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់។
 
​ក្នុង​ខណៈពេល​ប៉ុន្មាន​ឆ្នាំ​​ស្វែងរក​​ចំលើយ​នៃ​​បញ្ហា​អភិវឌ្ឍន៍​ខឿន​កសិកម្ម​វៀតណាម ​ដែល​បាន​វាយតំលៃថា មាន​សក្តានុពល ប្រៀបខ្លាំង​ជាច្រើន ប៉ុន្តែ​រហូតដល់​បច្ចុប្បន្ននេះ ដោយ​កូនសោរ​បច្ចេកវិទ្យា​ខ្ពស់ កសិកម្ម​វៀតណាម​កំពុង​និង​ឆ្លៀតយក​សក្តានុពលរបស់​ខ្លួន រួមចំណែក​​ក្នុ​ងការ​កសាង​ខឿន​កសិកម្ម​អភិវឌ្ឍន៍​ប្រកបដោយ​គ្រប់​ទ្រង់ទ្រាយ ស្ថិត​ស្ថេរ​ តាម​ទិសដៅ​ទំនើប./.

រហូតដល់​បច្ចុប្បន្ននេះ លើទូទាំង​ប្រទេស​វៀតណាម​មាន​តំបន់​កសិកម្ម​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ កំពុង​ផលិត​ចំនួន ២៩ និង​ទាក់ទាញ​សហគ្រាសវិនិយោគ​​ដើមទុន​រាប់ពាន់​លាន​ដុង សំដៅ​​បង្កើត​តំបន់​​ផលិត​ផលិតផល​កសិផល​ មាន​ទំហំ​​ ៤០០.០០០ ហិចតា។

(តាម​ស្ថិតិ​​របស់​ក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ)

អត្ថបទ៖ ថាវវី
រូបថត៖​ត្រឹនថាញ់យ៉ាង ថុង​ញ៉ឹត ង្វៀន​ឡឹន​និង​ឯកសារ​របស់​ VinEco


បណ្តាអត្ថបទបានផ្សាយ