25/12/2017 14:01 GMT+7 Email Print Like 0

កុមារា កុមារី រស់នៅតំបន់ភ្នំ ថតភាពយន្តដើម្បីចែករំលែកក្តីសុបិន

មហោស្រព​ភាពយន្ត “រីករាលដាល​សុបិន” សំរាប់​កុមារ​ជនជាតិ​ភាគតិច ដែល​រស់​​ក្នុង ៣ ខេត្ត ៖ ខេត​ហ័រប៊ិញ (Hoa Binh) ខេត្ត​កាវ​បាំង (Cao Bang) ខេត្ត​បាក់​កាន (Bac Kan) បាន​រៀបចំ​លើកដំបូង​ហើយ និង​បន្សល់ទុក​ចំណាប់អារម្មណ៍​​ខ្លាំងៗ។ បណ្តា​ភាពយន្ត​​បាន​​ថត ពី​​កែវភ្នែក​ពិតប្រាកដ មនោសញ្ចេតនាបរិសុទ្ធ​​របស់​​កូនសិស្ស ដែលធ្វើឪពុក​ ម្តាយ​របស់​គេ​ភ្ញាក់ខ្លួន ​និង​ធ្វើឲ្យសហគមន៍​យល់ដឹង​សម្លេង​​និយាយ ​និង​បំណង​ប្រាថ្នា​របស់កុមារ​ទាំងនោះ។

មហោស្រព​ភាពយន្ត “រីករាលដាល​សុបិន” ស្ថិត​ក្នុង​គម្រោង​ស្តីពីតភ្ជាប់​សក្តានុពល​​ដឹក​នាំ​រៀបចំ ​ដោយអង្គការ ChildFund វៀតណាម តាំងពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៩ ដែល​ឧបត្ថម្ភ​ពីកម្មវិធីជំនួយវិទ្យាស្ថាន​អភិវឌ្ឍន៍​ របស់រដ្ឋាភិបាល​អូស្ត្រាលី។ ទិសដៅ​នៃគម្រោង​នេះ​សំដៅ​“បង្កើន​ការ​ចូលរួម​ សម្លេងនិយាយ និង​តំណាង​ឲ្យ​កុមារ យុវជន ដើម្បី​គេ​នឹង​សម្លឹង​មើល​យ៉ាងសកម្ម ឆ្ពោះទៅកាន់​​អនាគត ​និង​ផ្តល់​​ការ​បំផុសគំនិត​ដល់​កុមារ​ផ្សេងៗ ​ក្នុងសហគមន៍” ។ គម្រោង​នេះ​បាន​និង​កំពុង​អនុវត្តន៍ នៅ​ ១២ ឃុំ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុកគីម​ប៊ុយ (Kim Boi) (ខេត្ត​ហ័រប៊ិញ) (Hoa Binh) ឃុំ​ង៉ឹន​សើន (Ngoc Son) ខេត្ត​បាក​កាន (Bac Kan) ឃុំ​ក្វាង​អៀន (Quang Uyen) (ខេត្តកាវ​បាំង) (Cao Bang)។

គម្រោង​នេះ​បាន​ទាក់ទាញ​កុមារ​និង​យុវជន ដែល​មានអាយុពី ៨ ដល់​ ២៤ ឆ្នាំ​ ចំនួន ៣០០ នាក់ ចូលរួម​និង​ថតភាពយន្ត។ គេ​បាន​ហ្វឹកហាត់​នូវ​របៀប​​និពន្ធរកំរង​ភាពយន្ត ​របៀប​ប្រើ​ប្រាស់​​ម៉ាស៊ីន​ថត camera បំប៉ន​ចំណេះដឹង​​ជាសារវ័ន្ត​អំពី​​ពន្លឺ ការថត​និង​​ជំនាញ​ទន់។ សមាជិកម្នាក់​ក្នុង​ក្រុម​ដើរ​តួនាទី​និង​ទទួល​ការ​ខុសត្រូវ​​ប្រកបដោយជាក់ស្តែង ផ្អែក​ទៅ​លើ​​ប្រៀបខ្លាំង​និង​ចំណូល​ចិត្ត​របស់​ខ្លួន។


ក្រុមថតភាពយន្តកំពុងពិគ្រោះអំពីកម្រងភាពយន្តដែលពាក់ព័ន្ធនឹងជំនាញរស់នៅ។

ការហ្វឹកហាត់បង្កើតទិដ្ឋភាពដូចក្នុងកម្រងភាពយន្ត។

តួអង្គនិងអ្នកថតម៉ាស៊ីន camera កំពុងធ្វើការ នៅទីកន្លែងមួយ តាមកម្រងភាពយន្ត។

ការថតភាពយន្ត នៅឃុំឡាងង៉ឹម (Lang Ngam) ឃុំង៉ឹនសើន (Ngan Son) ខេត្តបាក់កាន (Bac Kan)។

ការថត camera   របស់ក្រុមថតភាពយន្ត នៅឃុំទ្រុងហ័រង៉ឹនសើន ( Trung Hoa Ngan Son)
ខេត្តបាក់កាន (Bac Kan)។


ទិដ្ឋភាពមួយក្នុងភាពយន្ត របស់ក្រុមថតភាពយន្ត នៅឃុំដុកឡឹប (Doc ឃុំក្វាងអៀន
ខេត្តកាវបាំង (Cao Bang)។



ទិដ្ឋភាពថតមួយ ក្នុងភាពយន្ត “មួយថ្ងៃរបស់ញឹ (Nhu) ” និយាយអំពីបញ្ហាកុមារ
ដែលទទួលពានរង្វាន់។


ជឿជាក់ នៅពេលថតភាពយន្ត ។

កូនសិស្សរៀននៅសាលាបឋមជក់ចិត្ត ដោយការថតវីដេអូខ្លី។

មើលការថតវីដេអូខ្លីដែលថតបាននៅទីកន្លែងថតផ្ទាល់។

កុមារជាច្រើននាក់ ដែលមានអាយុតិច ប៉ុន្តែបានប្រើប្រាស់ម៉ាស៊ីន camera HD យ៉ាងស្ទាត់ជំនាញ។

បន្ទាប់ពី​មួយ​ឆ្នាំ​អនុវត្ត ​គណៈកម្មាការ​ប្រតិបត្តិការ​គម្រោង​​នេះ​បាន​ជ្រើ​សរើស​ភាពយន្ត​ចំនួន ២២ រឿង ចូល​ក្នុង​វគ្គផ្តាច់ព្រ័ត្រ​នៃ​មហោស្រព​ភាពយន្ត “រីករាលដាល​សុបិន”។ ភាព​យន្ត​ចំនួន ១៥ រឿង​ ដែលទទួល​ពាន​រង្វាន់ រួម​មាន៖ ៧ ពាន​រង្វាន់​ស្នូលនិង​ ៨ ពាន​រង្វាន់​រង​ ដូចជា៖ ថត​ camera កំរង​រឿង បច្ចេកទេសដោះស្រាយ​រូបភាព ភ្លេង​ភាពយន្ត ក្រុម​ថត​ភាពយន្ត​មាន​អាយុ​តិច​បំផុត ១ ពាន​រង្វាន់​ដែល​ទស្សនិកជន​ជ្រើស​តាំង​។ ភាពយន្ត “ការពឹង​ផ្អែក​​សំរាប់កូន” (ឃុំ​ហុង​ឌីញ (Hong Dinh) ស្រុក​ក្វាង​អៀន (Quang Uyen) ខេត្ត​កាវបាំង (Cao Bang)) ទទួល​ពាន​រង្វាន់​ឆ្នើម។ ភាពយន្ត “ប្របើសិន”​ (ឃុំ​គីម​ទ្រុយ (Kim Truy) ស្រុក​គីមបូយ (Kim Boi) ខេត្ត​ហ័រប៊ិញ (Hoa Binh)) ទទួល​ពាន​រង្វាន់​តួអង្គ​ឆ្នើម​បំផុត។

ភាពយន្ត “អ្នក​ផ្សេងៗ” (ឃុំ​ឡាង​ង៉ឹម (Lang Ngam) ស្រុ​កង៉ឹន​សើន (Ngan Son) ខេត្ត​បាក់កាន (Bac Kan) ទទួល​ពាន​​រង្វាន់​អ្នក​ដឹក​នាំ​ភាពយន្ត​ឆ្នើម​បំផុត។ ភាពយន្តបទ​យកការណ៍​​​ដែល​ទទួល​តំលៃ​កាសែត​ល្អបំផុត ​“បន្ទប់ទឹក​មានអនាម័យ” (ឃុំ​ធៀង​ទៀន (Thuong Tien) ស្រុក​គីម​បូយ (Kim Boi) ខេត្ត​ហ័រ​ប៊ិញ (Hoa Binh))។ ភាពយន្តនូវ​បទយកការណ៍​មាន​លក្ខណៈទាន់​ហេតុ​ការណ៍ “ចំណោត​​សាលាយើង” (ឃុំកួយ​ហា (Cuoi Ha) ស្រុក​គីម​បូយ (Kim Boi) ខេត្ត​ហ័រប៊ិញ(Hoa Binh) បានទទួល​ពាន​រង្វាន់​​នូវការ​ឆ្លុះបញ្ចាំង​បញ្ហាកុមារ​​យ៉ាង​ច្បាស់​លាស់បំផុត។

​កុមារម្នាក់ ឈ្មោះ ដុង​វិញ​ក្វាង (Dong Vinh Quang) អាយុ ១០ ឆ្នាំ រស់នៅ​ឃុំទ្រុង​ហ័រ (Trung Hoa) ( ​ស្រុក​ង៉ឹន​សើន (Ngan Son) ខេត្ត​បាក់កាន (Bac Can) បាន​និយាយ៖ ​“បានចូល​រួម​ក្នុង​មហោស្រព​ភាពយន្តនេះ ខ្ញុំ​សប្បាយ​រីយរាយ ពីព្រោះ​ខ្ញុំ​បាន​ជួប​ប្រាស្រ័យ​ជាមួយ​មិត្តភក្តិ បាន​រៀន​​នូវ​ការ​ថត​ភាពយន្ត ​ធ្វើ​ការ​ជាមួយ​ក្រុម​មិត្តភក្តិ និង​​បាន​សម្រេចចិត្ត​ ក្នុង​ដណើរ​ការ​ថតភាពយន្ត”។


មហោស្រពភាពយន្តនេះ កុមារជក់ចិត្តថតភាពយន្ត។

ក្រុមថតភាពយន្ត“ការពឹងផ្អែកសំរាប់កូន”(ឃុំហុងឌីញ (Hong Dinh) ស្រុកក្វាងអៀន (Quang Uyen)
ខេត្តកាវបាំង (Cao Bang)) ទទួលពានរង្វាន់ឆ្នើមបំផុត។


ក្តីសប្បាយរីករាយរបស់កុមារ (ឃុំធៀងទៀន (Thuong Tien) ស្រុកគីមបូយ (Kim Boi)
ខេត្តហ័រប៊ិញ (Hoa Binh) នៅពេលគេទទួលពានរង្វាន់បទយកការណ៍ដែលបង្ហញព័ត៌មាន
ប្រកបដោយល្អបំផុត “បន្ទប់ទឹកមានអនាម័យ”។


កម្មាភិបាលរបស់អង្គការ ChildFund វៀតណាមកំពុងហ្វឹកហាត់កុមារអំពីជំនាញការថតភាពយន្ត។

ទឹកមុខសប្បាយរីករាយនិងរាក់ទាក់របស់កុមារា កុមារី
នៅពេលចូលរួមក្នុងមហោស្រពភាពយន្តនេះ។

តាមរយៈ​ភាពយន្ត អជ្ញាធរ​ក្នុង​តំបន់​និង​ឪពុក​និង​ម្តាយ​របស់គេ​នឹង​យល់​ដឹង​យ៉ាង​ច្បាស់​លាស់​ អំពី​​ផ្លូវ​ចិត្ត​របស់​កុមារ និង​​ទទួល​ស្គាល់​នូវ​ការ​ចូលរួម​និង​សម្លេង​និយាយ​របស់​កុមារ។ លោក​ក្វាច​ឌីញ​ហាញ (Quach Dinh Hanh)  ប្រធាន​ការិយាល័យ​ពលកម្ម យុទ្ធជន​ពិកា​និង​សង្គម​ ស្រុក​គីម​បូយ (Kim Boi) ខេត្ត​ហ័រ​ប៊ិញ (Hoa Binh) បាន​និយាយ៖ "ខ្ញុំ​ភ្ញាក់ខ្លួនដោយ​ការ​ខិតខំប្រឹង​ប្រែង​ដ៏អស្ចារ្យ​របស់​កុមារ។ ​ការ​ប្រើប្រាស់​ឧបករណ៍​និង​ម៉ាស៊ីន​ដ៏ទំនើប កុមារអាច​ជ្រើស​រើស​និងថត​ភាពយន្ត​​ដែល​មាន​ប្រធានបទ​ជិតស្និទ​នឹង​គ្រួសារ​និង​សហគមន៍ ដោយ​រូបភាព​ស្អាត"./


 អនុវត្ត៖ ត្រឹន​វ៉ឹន រូបថត៖ ឯកសារ


បណ្តាអត្ថបទបានផ្សាយ