16/05/2016 15:20 GMT+7 Email Print Like 0

កុមារមានជំងឺខុសប្រក្រតី (Autism) តាមរយៈការថតរូបរបស់លោកស្រី Debbie Rasiel

អ្នក​ថត​រូប​ជនជាតិ​អាមេរិក  Debbie Rasiel បាន​ជ្រើស​រើស​ប្រទេស​វៀតណាម​គឺ​មួយ​ក្នុង​ចំណោម ៦ ប្រទេស​ ដើម្បី​អនុវត្តន៍​គម្រោង "Picturing Autism"  ថត​អ្នកមានជំងឺខុសប្រក្រតី(Autism)​ ។ បណ្តាស្នាដៃរបស់​លោកស្រី Debbie Rasiel បាន​ចាប់​ចិត្តទស្សនិកជន ពីព្រោះ​អ្នក​ថតរូប​នេះបាន​យល់​​ចិត្ត​និង​មាន​សីលធម៌។

អ្នក​ថតរូប​ Debbie Rasiel បាន​ចែក​រំលែក​ថា៖" ដើម្បី​អនុវត្តន៍​គម្រោង​នេះ ចំពោះ​​ខ្ញុំ​ពិបាក​ខ្លាំងណាស់ ពីព្រោះ​បណ្តា​គ្រួសារ​ដែលខ្ញុំ​មកទស្សនានិង​ថតរូប ខ្ញុំ​ត្រូវបាន​ចំណាយ​ពេល​វេលា​​ជា​ច្រើន​ ដើម្បី​និយាយ​ជាមួយ​ពួកគេ។ ខ្ញុំ​ចង់​ពួកគេ​ដឹងថា ពួកគេ​បាន​ចែក​រំលែក​យ៉ាង​ពិត​ប្រាកដ។"

​ប្រធានបទ​ស្នូលគឺ​សាលា គ្រួសារ​និងអនាគត​របស់​ជនមានជំងឺខុសប្រក្រតី(Autism)​​ អ្នក​ថត​រូប Debbie Rasiel បាន​ថត​​យ៉ាង​ពិត​ប្រាកដ​អំពី​​​ប្រជាជន​បាន​និង​កំពុង​រស់ជាមួយជន​​​ មានជំងឺខុសប្រក្រតី(Autism)​​នៅ​ទីក្រុង​ហាឡុង និង​រដ្ឋ​ធា​នី​ហា​ណូយ​​​នៃ​ប្រទេស​វៀតណាម។


កុមារម្នាក់ក្នុងថ្នាក់រៀនសំរាប់កុមារមានជំងឺខុសប្រក្រតី (Autism) នៅទីក្រុងហាឡុង

ណែម ជាកុមារារស់នៅទីក្រុងហាណូយក៏អ្នកថតរូប Debbie Rasielថតក្នុងការតាំងពិព័រណ៍មួយ

 ស្នាដៃម្តាយនិងកូន

គ្រួសារមួយមានកូនបង្កើតមានជំងឺខុសប្រក្រតី (Autism) នៅទីក្រុងហាឡុង

ក្នុងការតាំងពិព័រណ៍ លោកស្រី Debbie បានដាក់តាំងបណ្តាស្នាដៃ ដែលបានថតនៅប្រទេសប៉េរូ

លេងជាមួយកុមារមានជំងឺខុសប្រក្រតី (Autism) នៅប្រទេសអាមេរិក

កុមារ​មានជំងឺខុសប្រក្រតី (Autism)​​ លេង​ម្នាក់ឯង​នៅ​ប្រទេសអាមេរិក


ស្នាដៃរបស់អ្នកថតរូប Debbie Rasiel ថតនៅប្រទេសអៀកឡង់ 


ក្នុងបណ្តាស្នាដៃ របស់ខ្លូន លោកស្រី Debbie Rasielតែងតែមានគំហើញយល់ចិត្តជាមួយ
កុមារមានជំងឺខុសប្រក្រតី (Autism)


កុមារា ម្នាក់មានជំងឺខុសប្រក្រតី (Autism) នៅប្រទេសប៉េរូ

កុមារាឈ្មោះណែមគឺមួយក្នុងចំណោមតួអង្គ ដែលបានអ្នកថតរូប Debbie Rasiel អនុវត្តន៍ក្នុងគម្រោងរបស់ខ្លូន
បា ចូលរួមក្នុងការតាំងពិព័រណ៍


ការតាំងពិព័រណ៍“មើល –Picturing Autism Vietnam”ទាក់ទាញការយកចិត្តទុកដាក់
របស់យុវជនមកទស្សនា


មិត្តភ័ក្តិ សហការី សហការិនីសាទរភាពជោគជ័យរបស់ការតាំងពិព័រណ៍បានរៀបចំដោយលោស្រី Debbie Rasiel

លោក​ង្វៀន​វ៉ាន់​ហ័រ - សាច់​ញាតិ​របស់​កុមារ ង្វៀន​ហាដាំង​ កុមារមានជំងឺខុសប្រក្រតី (Autism)​​ ម្នាក់​រស់នៅ​ខេត្ត​​ក្វាង​និញ ​បាន​រំភើប​ចិត្ត​ខ្លាំង នៅ​ពេល​លោកស្រី Debbie Rasiel បាន​មក​និង​ថត​​ក្មូយរបស់​គាត់។ លោក​ហ័រ​បាន​ចែក​រំលែក​ថា៖ "នៅ​ពេល​មើល​បណ្តា​រូបថត​របស់​លោក​ស្រី Debbie Rasiel ខ្ញុំ​ដឹង​ថា ​គាត់​បាន​ថត​រូប​ដោយសេចក្តី​ស្នេហាទាំង​ស្រុង​របស់គាត់​សំរាប់​កុមារ​មានជំងឺខុសប្រក្រតី( (Autism)​​ "។

ក្នុង​ដំណើរ​ការ​ថតរូប លោកស្រី Debbie Rasiel បាន​មើល​ឃើញ​ថា ការ​យល់​ដឹង​អំពីជំងឺខុសប្រក្រតី (Autism) ​នៅ​ប្រទេសវៀតណាម​មិន​សូវមានច្រើន​ទេ ដូច្នេះពួកគេមិនទាន់ទទួលបានការឧបត្ថម្ភ​របស់​សហគមន៍មិនសមស្រប​នៅឡើយ។ លោកស្រី​ Debbie Rasiel បាន​ចែក​រំលែក​ថា៖ "កុមារមានជំងឺខុសប្រក្រតី (Autism)​​ ដែលខ្ញុំ​ជួប​នៅប្រទេស​វៀតណាម​សុទ្ធតែជា​កុមារ​ឆ្លាតវៃ មាន​ទេពកោសល្យ ប៉ុន្តែជំនាញ​របស់​ពួក​គេមិន​ទាន់​រីកចំរើនទេ។ ខ្ញុំសង្ឃឹម​ថា ប្រទេសវៀតណាមនឹង​កសាង​បណ្តា​មជ្ឈមណ្ឌល​សំរាប់ជន​មានជំងឺខុសប្រក្រតី(Autism)​ រស់នៅ​និង​ធ្វើការ​ដូច​បណ្តា​ប្រទេស​ ដែល​ខ្ញុំ​បាន​មក​ក្នុ​ដំណើរ​ការ​អនុវត្តន៍គម្រោង​រូបថត​របស់​ខ្លូន​​"/.

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់​ឡុង
 
បណ្តាអត្ថបទបានផ្សាយ