20/10/2018 12:49 GMT+7 Email Print Like 0

កីឡាអូឡាំពិកយុវជនឆ្នាំ 2018 បានបិទបញ្ចប់ប្រកបដោយជោគជ័យ-ការរំពឹងទុកទៅលើអនាគត

 ការប្រកួតប្រជែងយ៉ាងផុសផុលនៃមហោសករពកីឡាអូឡាំពិកយុវជនលើកទី 3 (YOG3) ដែល​បាន​បិទ​បញ្ចប់​ប្រកប​ដោយ​ជោគជ័យ ដោយបានរៀបចំកម្មវិធីបិទ ចម្រុះពណ៌នាថ្ងៃទី១៨ ខែតុលានៅរដ្ឋធានី Buenos Aires ។
 
ក្នុងសុន្ទរកថា​បិទបញ្ចប់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានកោតសរ​សើរចំពោះកា​រត្រៀមរៀបចំ​ក៏ដូចជា​បរិយាកាស​កីឡាដែល​បានគ្រប​ដណ្តប​ប្រទេស​អាហ្សង់ទីន​ក្នុងរយៈ​ពេល​ប៉ុន្មាន​​ថ្ងៃកន្លងមកនេះ ពោលគឺល្អហួសពីការរំពឹងទុក។​ លោក Bach ក៏បានថ្លែងអរគុណដ​ល់ប្រជា​ជន Buenos Aires ​ដែលបានចូលរួមដំណើរជាមួយអត្តពលិក ដោយបង្ហាញពីចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះវិស័យកីឡា។
 
សូមគូស​បញ្ជាក់ថា YOG3 បានទាក់ទាញការចូលរួមរបស់អត្តពលិកជាង ៤ ពាន់នាក់មកពី ២០៦ ប្រទេស​និង​តំបន់​ដែនដី។ ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ពិភពលោក សម្រាប់​មនុស្ស​វ័យ​ក្មេង ដោយបានប្រមូលផ្តុំអត្តពលិកល្អបំផុតនៅលើពិភពលោក ដែលមានអាយុពី១៤ទៅដល់១៨។ សម្រាប់ក្រុម​កីឡាវៀតណាម YOG3 គឺជាមហោស្រពប្រកបដោយជោគជ័យបំផុត បន្ទាប់ពីបាន​ចូលរួម​បីលើក​ហើយ។​  ដោយមានអត្តពលិកត្រឹ​មតែ ១៣ នាក់ចូលរួមប្រ​កួតប្រជែងតែប៉ុណ្ណោះ លើវិញ្ញាណសារចំ​នួន៧មុខ  កីឡាករ​វៀត​​ណាមដ​ណ្តើមបានមេដាយមាសចំនួន២គ្រឿង និងមេដាយប្រាក់មួយគ្រឿង ឈរក្នុងលំដាប់លេខទី ២៦ ក្នុងតារាង​រៀបចំណាត់​ថ្នាក់ផងដែរ៕

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ