03/04/2018 09:10 GMT+7 Email Print Like 0

កីឡាបាញ់កំាំភ្លើងរបស់វៀតណាមខិតខំដណ្តើមបានមេដាយនៅ ASIAD 2018

នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ សហព័ន្ធកីឡាបាញ់កាំភ្លើងវៀតណាមបានប្រកាសអ្នកឧបបត្ថម្ភនិងឧទ្ទេសនាមអំពី សកម្មភាពសំខាន់ៗ ក្នុងឆ្នាំ ២០១៨ ។

កីឡាបាញ់កំាំភ្លើងរបស់វៀតណាមខិតខំដណ្តើមបានមេដាយនៅ ASIAD 2018 (រូបថត៖vtc.vn)

លោកស្រី Nguyen Thi Nhung អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កំាំភ្លើងវៀតណាមបានអះអាងថា ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្តើមបានមេដាយក្នុងមហាស្រពកីឡាអាស៊ីឆ្នាំ២០១៨ (ASIAD 2018) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែសីហាឆ្នាំ២០១៨។ ក្រុមកីឡាបាញ់កំាំភ្លើង វៀតណាម នឹងចូលរួមប្រកួត ASIAD 2018 ក្នុងវិញ្ញាណសារប្រកួតចំនួន ១៤/២០ ។

ក្នុងពិធីនេះលោកស្រី Nguyen Thi Nhung បានប្រកាសអ្នកឧបត្ថម្ភចំនួន ៣ សម្រាប់កីឡាបាញ់កំាំភ្លើង វៀត​ណាម​ដែលមកពីកូរ៉េខាងត្បូង រួមមាន សម្ព័ន្ធក្រុមហ៊ុន Glostar, ក្រុមហ៊ុន Optrontec Vina និង មជ្ឈមណ្ឌលសុខាភិបាល Sun (Sun Medical Center)។ ចំនួនទឹកប្រាក់សរុបដែលឧបត្ថម្ភដោយសម្ព័ន្ធក្រុមហ៊ុន Glostar និង ក្រុមហ៊ុន Optrontec Vina មានចំនួន ២០០.០០០ ដុល្លារអាមេរិក ក្នុងរយៈពេល ២ ឆ្នាំ។ មជ្ឈមណ្ឌលសុខាភិបាល (Sun Medical Center) នឹងពិនិត្យនិងព្យាបាលការរងរបួសសំរាប់កីឡាករបាញ់កំាំភ្លើងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ