30/12/2018 10:34 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការការពារជាតិជានិច្ចកាលជាសសរស្តម្ភក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា


 នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន អញ្ជើញទទួលជួបជាមួយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម 

 នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុនសែន បាន​អញ្ជើញ​ទទួល​ជួប​ជាមួយលោកនាយ​ឧត្តមសេនីយ៍ Ngo ​Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេ​សវៀត​ណាម ដែល​កំពុង​មាន​ដំណើរទស្សនកិច្ចផ្លូ​វការនៅព្រះរាជាណាចក្រក​ម្ពុជា​។
 
នៅក្នុង​ជំនួបនេះ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ បានដើរ​តួនាទី​ជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងទំនាក់​ទំនងរវាងប្រទេសទាំងពីរ ហើយ​បាន​អះអាងថា កម្ពុជា​តែង​តែ​​យកចិត្ត​ទុកដាក់ថែរក្សានិងធ្វើឲ្យកាន់តែ​ស៊ីជម្រៅ នូវទំនាក់ទំនង​មិត្ត ភាព​និង​សាមគ្គីភាព​ជាប្រពៃណី​ កិ​ច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀត​ណាម​ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងការ​អភិវឌ្ឍន៍។
 
មុននេះ ​នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៨ កិច្ចពិភាក្សាត្រូ​វបានធ្វើឡើងរវាង រដ្ឋមន្ត្រីក្រ សួង​ការពារ​ប្រទេស​វៀត​ណាម​ លោក Ngo Xuan Lich និង ឧបនាយករដ្ឋម​ន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងកា​រពារជាតិកម្ពុជា សម្តេច​ ទៀ បាញ់​។ ស្តីពីកិច្ច សហប្រតិបត្តិ​ការនាពេលខាងមុខ ភាគីទាំងពីរបានព្រម​ព្រៀង​គ្នា បន្ត​បង្កើន​គុណភាព​នៃកិច្ច​សហប្រតិបត្តិ​ការបណ្ដុះបណ្ដាលរវាងកងទ័ព នៃ ប្រទេស​ទាំងពីរ;  បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​កង​កម្លាំង​​ការពារព្រំ​​ដែន;  ជំរុញការចងសម្ព័ន្ធមិត្តរ​វាងមូលដ្ឋាននិងអង្គភាពក​ងទ័ពព្រំដែន ។ ទន្ទឹម​ជាមួយ​គ្នានោះ​ ពន្លឿ​នការស្វែងរក ការប្រមូលនិងការធ្វើមាតុ ភូមិ​និវត្តន៍ ​អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត​ និងអ្នក​ជំនាញ​វៀត​ណាម​ដែលពលីជីវិតនៅកម្ពុជានាគ្រាសម្គ្រាម​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ