01/12/2018 12:46 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការ APEC បន្តជាខ្លឹមសារគន្លឹះក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទក្រោមប្រធានបទ “វៀតណាម​និង APEC៖ រយៈពេល ២០ឆ្នាំកន្លងទៅនិងកំណា ត់ផ្លូវខាងមុខ”។

បណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖ VOV)

សន្និសីទនេះជាឱកាសដើម្បីវៀតណាមនិងមិត្តភក្តិអន្តរជាតិវាយតម្លៃឡើងវិញចំពោះលទ្ធផលនៃការរួមចំណែករបស់វៀតណាមក្នុង APEC ក៏ដូចជាផលប្រយោជន៍ពីការចូលរួម APEC និងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរយៈពេល ២០ ឆ្នាំកន្លងទៅដែលបាននាំមកជូនប្រទេសជាតិផងដែរ។ ទន្ទឹមនឹងនោះ ពីសន្និសីទនេះ វៀតណាមនឹងដកបទពិសោធន៍និងមេរៀន ព្រមទាំងលើកឡើងគោលនយោបាយនិងវិធានការ​នា​នាដើម្បីវៀតណាមនិងអាស៊ានមានការរួមចំណែកប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុង APEC ក្នុងស្ថានភាព​ថ្មី ផងដែរ។

អញ្ជើញថ្លែងនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

“ការបូកសរុបរយៈពេល២០ឆ្នាំនៃការចូលរួម APEC របស់វៀតណាមគឺជាគ្រឹះស្ថានដ៏សំខាន់ ដើម្បីវៀតណាមជំរុញខ្លាំងនិងលើកកំពស់ឋានៈនៃកិច្ចការបរទេសពហុភាគីនាពេលខាងមុខ។ ក្នុងសម័យកាលយុទ្ធសាស្ត្រថ្មីនេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិង APEC បន្តជាខ្លឹមសារគន្លឹះក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
វៀតណាមសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកដទៃ ដើម្បីបើកពង្រីកតួនាទីរបស់​ APEC ឆ្ពោះទៅរកគោលដៅកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និង វិបុលភាព​”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ