28/08/2018 09:24 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធតុលាការវៀតណាមនិងឡាវកាន់តែប្រសិទ្ធភាពនិងជាក់ស្តែង


 ប្រធានតុលាការប្រជាជនកំពូលឡាវលោក Khamphan Sithidampha
និងប្រធានតុលារប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh

 ក្នុង​ក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារ​ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ នាថ្ងៃ​ទី២៧ ខែ​សីហា ​ឆ្នាំ​២០១៨ នៅទីក្រុងវៀងច័ន្ទ​ គណៈប្រតិភូ តុលាការ​ប្រជាជន​កំពូលវៀត​ណាម ដឹកនាំ​ដោយ​ប្រធាន​តុលារ​ប្រជាជន​កំពូលវៀតណាម លោក​ Nguyen Hoa Binh បានអញ្ជើញជួបសន្ទនា​ជាមួយ​គណប្រតិភូ តុលាការ​ប្រជាជន​កំពូលឡាវ​ដឹកនាំ​ដោយ​ប្រធានតុលាការប្រជាជនកំ​ពូលឡាវ​លោក Khamphan Sithidampha។
 
នៅក្នុង​ជំនួបសន្ទនានេះ ភាគីទាំងពីរឯកភាពគ្នា បន្តជម្រុញអនុវត្តឲ្យមានប្រសិទ្ធ ភាពនូវកិច្ច​ព្រម​ព្រៀង​ផ្តល់​​ជំនួយ​ឧបត្ថម្ភខាងយុត្តិធម៌ស្តីពីច្បាប់រដ្ឋប្រវេណី និងព្រហ្មទណ្ឌកិច្ចព្រម ព្រៀងទ្វេភាគី​រវាង​រដ្ឋាភិបាល​វៀត​ពាន​​និង​ឡាវស្តីអំពី ការបង្ការនិងប្រឆាំងគ្រឿងញៀ​ន និងការផ្លាស់ប្តូរព័ត៌មានអំពីស្ថាន​ភាព​បទ​ល្មើស និង​ភាព​​ជាក់ស្តែងក្នុង ការកាត់ក្តីចំពោះបទឧក្រិដ្ឋកម្មឆ្ល​ងដែន​ជាដើម​។
 
ថ្លែង​មតិក្នុងកិច្ចសន្ទនានេះលោក Nguyen Hoa Binh បានឲ្យដឹងថាភាគី វៀត​ណាម​មិន​ត្រឹម​តែ​ត្រៀម​ខ្លួន​ជួយ​ឧបត្ថម្ភ​គាំទ្រខាងបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ក្នុងរយៈពេល​ខ្លីសំរាប់​ចៅក្រមឡាវ​ប៉ុណ្ណោះទេថែម​ទាំង​ត្រៀម​ខ្លួន​​ជាស្រេច បញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ច្រើនទៅកាន់ប្រទេស​ឡាវដើម្បីចែក រំលែក​ចំណេះ​ដឹង​តាម​តម្រូវការភាគីខាងឡាវទៀតផង។ ក្នុងឱកាសនេះ លោក  Nguyen Hoa Binh ក៏ប្រគល់ទឹកប្រាក់ចំនួន ៥០០ លាន​​ដុងជូនប្រជាជនឡាវ ដែលរងផលប៉ះពាល់ពីការបាក់ទំនប់វារីអគ្គិសនី Xepian Xenamnoy ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ