11/07/2018 09:49 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជាទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើន

កាសែត Khmertimes របស់កម្ពុជា ច្បាប់ចុះផ្សាយថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ បានចុះផ្សាយអត្ថបទសរសេរ​របស់​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ដោយសង្តត់ធ្ងន់ទៅលើរាល់លទ្ធផលដ៏ល្អប្រសើរក្នុង​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh

ក្នុងអត្ថបទសរសេនេះមានចំណងជើងថា៖ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម កម្ពុជាទទួលបានលទ្ធផល​ដ៏ល្អប្រសើរជាច្រើន”នោះ លោក Vu Quang Minh បានវាយតម្លៃថាខឿនសេដ្ឋកិច្ចកម្ពុជាកំពុងអភិវឌ្ឍន៍​តាមទិសដៅដ៏ត្រឹមត្រូវ ដោយមានល្បឿនកំណើនខ្ពស់ក្នុង ឆ្នាំ២០១៨និងឆ្នាំ២០១៩។ តាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ពោលខាងលើរបស់កម្ពុជាគឺមានការរួមវិភាគទាន​រាល់លទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជានារយៈពេលកន្លង​ទៅ។ ថ្នាក់ដឹកនាំវៀតណាមនិងកម្ពុជាបានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពី ហើយលើកទំហំពាណិជ្ជកម្មទ្វេភាគីឡើង ៥ ពាន់លានដុល្លារអាមេរិកនាប៉ុន្មានឆ្នាំខាងមុខ។
លើសពីនេះទៀតនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចំរុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេសដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃទី ១៧ ខែឧសភាកន្លងទៅនោះប្រទេសទាំងពីរ​បានដាក់ចេញទិសដៅជាក់ស្ដែងអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា ជាពិសេស​គឺ​លើវិស័យសេដ្ឋកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ