06/05/2016 10:00 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាលវៀតណាម-ជប៉ុនបាននិងកំពុងទទួលជោគជ័យ


កិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាលវៀតណាម-ជប៉ុនបាននិងកំពុងទទួលជោគជ័យ

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ​ វប្បធម៌ កីឡា  វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យាជប៉ុន លោក Hiroshi Hase ដែលកំពុង​បំពេញ​ទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖ កិច្ចសហប្រិតបត្តិការវៀតណាមនិងជប៉ុន​ជាកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ យុទ្ធសាស្ត្រ ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការខ្លាំងក្លាបំផុត ហើយគួរអោយចាប់អារម្មណ៍បំផុតគឺកិច្ចសហប្រតិបត្តិការអប់រំ។ ​នាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា៖ នាពេលខាងមុខនេះ ប្រទេសទាំងពីរត្រូវបើក​ទូលាយរូបសណ្ឋានជោគជ័យ ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការអប់រំ បណ្ដុះ​បណ្ដាល និងជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការអំពីវប្បធម៌ កីឡាវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងវិស័យមាន​ឧត្តមភាពនានាទៀតផង៕

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ