កិច្ចសហប្រតិបត្តិការអាស៊ាន (ASEAN) - ចិនមើលពីការតាំងពិព័រណ៌ពាណិជ្ជកម្ម CAEXPO ២០១៩
ការតាំងពិព័រណ៌ពាណិជ្ជកម្ម CAEXPO លើកទីមួយ បានរៀបចំនៅទីក្រុង Nanning នៃប្រទេសចិន នាឆ្នាំ២០០៤តាមគំនិតផ្តួចផ្តើមរបស់ចិន សំដៅជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរី ASEAN - ចិន។ នាបច្ចុប្បន្ននេះ CAEXPO ក្លាយទៅជាព្រឹត្តិការណ៍ដែលបានរៀបចំជាប្រចាំឆ្នាំហើយ និងទាក់ទាញការចូលរួមពីសហគ្រាសជាច្រើនដែលមកពីចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។
នាឆ្នាំ២០១៩នេះ CAEXPO បានរៀបចំក្នុងបរិវេណ ១៣៤០០០ ម៉ែត្រការេ កើនឡើង ១០០០០ ម៉ែត្រការេ បើសិនជាប្រៀបធៀបនឹង CAEXPO លើកទី ១៥។ ស្តង់ក្នុងវិស័យសារគមនាគមន៍ ផ្សព្វផ្សាយវិទ្យុទូរទស្សន៍បានបើកបន្ថែម បន្តរៀបចំបណ្តាសន្និសីទកំពូល (រួមមានវេទិកាចំនួន ៣៣) ផ្តោតទៅលើចំណុចថ្មីទាំងប្រាំ៖ ចក្ខុវិស័យថ្មីដ៏លេចធ្លោ ការតាំងពិព័រណ៌បណ្តាចំណុចខុសគ្នា ការស្វែងយល់ អនុវត្តន៍យន្តការថ្មី និងបើកទូលាយនូវការជៈឥទ្ធពលដ៏ថ្មី។