កិច្ចសហប្រតិបត្តិការ CLMV ឆ្លើយតបតម្រូវការធ្វើសមាហរណកម្ម អនុតំបន់មេគង្គនិងអាស៊ាន
ក្នុងក្របខ័ណ្ឌនៃសន្និសីទជាន់ខ្ពស់ សហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៨ (CLMV8); សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី- ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS 7) និងសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីមេគង្គ (WEF-មេគង្គ) នោះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាម៉ានិងវៀតណាម។

ទិដ្ឋភាពនៃសន្និសីទ
នេះជាឱកាសសម្រាប់មន្ត្រីជាន់ខ្ពស់នានាធ្វើការពិភាក្សា និងឯកភាពទៅលើផែនការសកម្មភាពមួយចំនួន សំដៅលើកកំពស់ប្រសិទ្ធិភាពប្រកួតប្រជែង នៃបណ្តាខឿនសេដ្ឋកិច្ចនិងជម្រុញការធ្វើសមាហរណកម្មនៅអនុតំបន់មេគង្គសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ CLMV លើកទី៨ដែលនឹងបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។
ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក Vu Quang Minh ប្រធាន SOM ទទួលបន្ទុកយន្តការសហប្រតិបត្តិការ CLMV របស់វៀតណាម និងជាឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម បានឲ្យដឹងថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នេះ បានបញ្ចប់នូវឯកសារ កម្មវត្ថុ និងបញ្ហាសំខាន់ៗ សម្រាប់ដាក់ជូនសន្និសីទជាន់ខ្ពស់ ដែលក្នុងនោះបានឯកភាពនូវឯកសារសំខាន់បំផុតគឺ សេចក្តីថ្លែងការណ៍រួម។ លោក Vu Quang Minh បន្តថា៖
“ការងារសំខាន់បំផុតគឺយើងខ្ញុំបានសម្រេចថា នៅក្នុងសន្និសីទនេះគឺអញ្ជើញបានតំណាង នៃអង្គការអភិវឌ្ឍន៍ អង្គការទាក់ទងពិសេសទៅលើការអភិវឌ្ឍន៍អនុតំបន់ដូចជា ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ឬគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមអាស៊ី-ប៉ាស៊ីហ្វិក (ESCAP)។ នេះជាការផ្តួចផ្តើមគំនិតសំខាន់ របស់វៀតណាម។ តាមនោះ ដើម្បីសហគមន៍អ្នកធ្វើហិរញ្ញប្បទាន ក៏ដូចជាសហគមន៍អន្តរជាតិយល់ច្បាស់រសារៈសំខាន់ នៃការ អភិវឌ្ឍន៍អនុតំបន់មេគង្គ ក៏ដូចជាយន្តការសហប្រតិបត្តិការ CLMV ផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម