24/06/2015 09:46 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការACMECSបើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់​អង្គភាព​អាជីវកម្ម

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៥ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ​ម៉ីយ៉ានម៉ា​នៅរដ្ឋធានី Nay Pi Taw នាយក​រដ្ឋមន្ត្រី​វៀត​ណាម Nguyen Tan Dung រួម​ជាមួយថ្នាក់​ដឹកនាំ​ម៉ីយ៉ានម៉ា កម្ពុជា ថៃ ឡាវ និង​អគ្គលេខាធិការ​អាស៊ាន​លោក Le Luong Minh បាន​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​ ជាមួយតំណាង​តំបន់​អង្គភាព​អាជីវកម្ម ACMECS ។ សហ​គមន៍​ឧស្សាហកម្ម ACMECS បាន​សម្តែង​នូវការ​សប្បាយ​រីករាយ​ដែល ACMECS លើក​នេះ បាន​អនុម័ត​លើ​ផែន​ការ​សកម្ម​ភាព ២០១៦- ២០១៨ ដោយ​មានវិស័យ​សហ​ប្រតិបត្តិការ​អាទិភាព​ចំនួន​៨។ ថ្លែង​មតិនៅទី​នេះ នាយក​រដ្ឋ​មន្ត្រី Nguyen Tan Dung រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​ACMECS បានវាយ​តម្លៃ​ខ្ពស់​និង​ទទួល​ស្គាល់​រាល់​សំណើ​មាន​អត្ត​ប្រយោជ​ន៍ របស់ក្រុមប្រឹក្សា​អាជីវកម្ម ACMECS។ នាយករដ្ឋ​មន្ត្រី Nguyen Tan Dung ក៏បាន​វិភាគ​ច្បាស់​អំពី​សក្តានុ​ភាព ឧត្តម​ភាព​របស់​ប្រទេសទាំង​៥​ ជាសមាជិក​ACMECS សំដៅ​លើក​កំពស់​តួនា​ទីក្នុង​សង្វាក់​ផលិតកម្ម​និង​ផ្គតផ្គង់​ទូទាំង​សកល​លោក។ លោកនាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថា៖

​“កិច្ចសហប្រតិបត្តិការ​មិនត្រឹមតែផ្សារ​ភ្ជាប់ចំណង​មិត្តភាព សាមគ្គី​ភាព រវាង​បណ្តា​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើក​ចេញ​បរិយាកាស​អភិវឌ្ឍ​ថ្មី សម្រាប់អង្គភាព​អាជីវកម្ម​ក្នុងនិង​ក្រៅតំបន់​ទៀត​ផង។ ខ្ញុំមាន​បំណង​ទទួល​បាន​ការជួយ​ជ្រោមជ្រែង​សកម្ម ដោយសកម្មភាព​ជាក់ស្តែង​របស់ប្រទេស​ទាំងអស់​ ដើម្បីភាព​សម្បូរុង​រឿង និង​ការ​អភិវឌ្ឍន៍​និរន្តរ​ភាព​ផង​ដែរ”។

កិច្ចសហប្រតិបត្តិការACMECSបើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់អង្គភាពអាជីវកម្ម

នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាល​វៀត​ណាម​កំពុងខំប្រឹង​ប្រែង​ផ្លាស់ប្តូរ​ថ្មី អនុវត្ត​វិធាន​ការ​ជាច្រើន សំដៅ​កែលំអ បរិយា​កាសធ្វើ​អាជីវកម្ម និងលើកកំពស់​សមត្ថភាព​ប្រគួត​ប្រជែង​ជាតិ។ លោក Nguyen Tan Dung បាន​សង្កត់ធ្ងន់​ថា វៀតណាម​គាំទ្រអង្គភាព​អាជីវកម្ម​នានា វិនិយោ​គិន​បរទេស​មក​វិនិយោគ​ធ្វើអាជីវកម្ម​នៅ​វៀត​ណាមផង​ដែរ។

​នារសៀលថ្ងៃ២៣ ខែមិថុនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរួម​ជាមួយគណៈប្រតិភូ​វៀតណាម ចាកចេញ​ពី Yangon ត្រឡប់​មកក្រុង​ហាណូយ វិញ​បញ្ចប់​ប្រកប​ដោយជោគ​ជ័យដំណើរ​ទស្សនកិច្ច​ចូលរួម​បណ្តា​សន្និ​សីទ កំពូល​នៅប្រទេស​ម៉ីយ៉ាន​ម៉ា។

​មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អញ្ជើញ​ចូលរួម​សកម្ម ភាព​សំខាន់ៗ​ជាច្រើន​របស់​សម្ព័ន្ធ​សមាគម​វិនិយោគិន​វៀតណាម នៅម៉ីយ៉ានម៉ា។ ថ្លែងមតិនៅទី​នេះ លោក Nguyen Tan Dung បាន​លើក​ដំកើង​សម្ព័ន្ធ​សមាគម​វិនិ​យោគិន​វៀត​ណាម​នៅម៉ីយ៉ាន​ម៉ា គឺរួម​ចំណែក​នាំតម្លៃ​​ប្រាក់​ពាណិជ្ជកម្ម​​ទ្វេភាគី​​ឡើង​ដល់ ៤៨០លាន​ដុល្លារ​​អាមេរិក ។ លោក Nguyen Tan Dung បានស្នើ​សម្ព័ន្ធ​សមាគម​វិនិយោគិន​វៀតណាម​ទៅកាន់​ម៉ីយ៉ាន​ម៉ា បន្ត​ពង្រីកតួនាទី​ជាស្ពានផ្សារ​ភ្ជាប់ និងសក​ម្មជួយអង្គភាព​អាជីវកម្ម​វៀត​ណាម ជម្រុញ​ការ​រក​ស៊ីលើ​វិស័យ​ហិរញ្ញវត្ថុ​ធនាគារ ពាណិជ្ជកម្ម​ជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ