26/03/2015 11:30 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការ​សន្តិសុខវៀត​ណាម​-​អាមេរិក​ទទួលបាន​ជំហានគួ​រឲ្យកោត​សសើរ


កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិកទទួលបានជំហានគួរឲ្យកោតសសើរ (vietnamplus.vn)

កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិក ទទួលបាន​ជំហានគួរឲ្យ​កោតសសើរ។ នេះជា​ព័ត៌មាន​បាន​ចុះផ្សាយ​ លើបណ្ដាញព័ត៌មាន​ទ្វីបអឺរ៉ុប Euro Presse Image នាថ្ងៃទី​២៤ខែមិនា​ឆ្នាំ២០១៥ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​របស់​ រដ្ឋមន្ត្រីក្រសួងនគរបាល នាយឧត្តមសេនីយ៍ Tran Dai Quang នៅ​ប្រទេស​អាមេរិក។ អត្ថ​បទ​​សសេរ​មានចំណង​ជើងថា វៀត​ណាម-អាមេរិក​បង្កើនទំនាក់​ទំនង​សហប្រតិបត្តិការ សន្តិសុខ បាន​សង្កត់​ធ្ងន់​ថា ភាគីទាំងពីរ​បន្តរក្សាយន្ត​ការ​ សហប្រ​តិបត្តិ​ការ​ដែល​មាន​ស្រាប់​ស្រាវ​ជ្រាវ​ចរចា​ឈាន​ទៅ ចុះ​ហត្ថលេ​ខា​លើឯ​ក​សារ​សហប្រតិបត្តិការ សំដៅកសាងក្របខ័ណ្ឌកត្តិយុតអំពីទំនាក់ទំនង សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ធានាសន្តិសុខ សណ្ដាប់ធ្នាប់។ ទាក់ទិន​ដល់បញ្ហា​សមុទ្រ​ខាង​កើត​អ្នកនិពន្ធ​ បានចាត់ទុកថា​អាមេរិ​ក​ជានិច្ច​កាលអះអាងការ​គាំទ្រវិធានការ​ដោះស្រាយ​ ដោយ​សន្តិវិធី​លើមូលដ្ឋាន​ច្បាប់​អន្តរជាតិ​ពិសេស​គឺអនុ​សញ្ញា​​ ស្ដីពីច្បាប់សមុទ្រឆ្នាំ​១៩៨២ របស់អង្គការសហប្រជាជាតិ សេចក្តី​ថ្លែង​ការណ៍​ស្ដិពី​ការ​ប្រតិ​បត្តិ​សំរាប់​ភាគី​ នៅ​សមុទ្រខាងកើត (DOC) ក៏ដូច​ជាជំរុញ​ការសំរេចក្រមប្រតិបត្តិ​ដំបន់ នៅសមុទ្រ​ខាងកើត (COC)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ