01/07/2015 10:08 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ឥណ្ឌាពីជ្រុងជ្រោយវប្បធម៍សង្គមអប់រំបណ្ដុះបណ្ដាល


កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ឥណ្ឌាពីជ្រុងជ្រោយវប្បធម៌សង្គមអប់រំបណ្ដុះបណ្ដាល (VNP)
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ​សិក្ខាសាលាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​វៀតណាម-ឥណ្ឌាពីជ្រុងជ្រោយ​វប្បធម៌​សង្គមអប់រំបណ្ដុះបណ្ដាល។ ថ្លែងមតិនៅសិក្ខាសាលាសាស្ត្រាចារ្យ​បណ្ឌិត Ta Ngoc Tan នាយកសាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញបានលើក​ច្បាស់​ថា ទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌាជាទំនាក់ទំនងពិសេសមាន​ប្រពៃណី​ប្រវត្តិសាស្ត្រយូរអង្វែង។ ថ្នាក់ដឹក​នាំ​វៀតណាម-ឥណ្ឌាសុទ្ធតែអះអាង​មុនក៏ដូចជាក្រោយគាំទ្រទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូរយុទ្ធសាស្ត្រ​នៃប្រទេសទាំងពីរ ចាត់ទុកវៀតណាមជាសសរសំខាន់បំផុតក្នុងគោលនយោបាយ​ឆ្ពោះទៅខាងកើតនិង​សកម្មភាពឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។ នៅសិក្ខាសាលា បណ្ដាតំណាងបានវិភាគលក្ខណៈកំលាំងចលករ​ដំណោះស្រាយជំរុញកិច្ច​សហប្រតិបត្តិការវៀតណាម-ឥណ្ឌាលើវិស័យនយោបាយវប្បធម៍សង្គមអប់រំ​បណ្ដុះបណ្ដាលជាដើម។ លើមូលដ្ឋាននោះបន្ដាតំណាងបានលើក​ឡើង​សំណើរ​ដំណោះស្រាយរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ឥណ្ឌា​លើវិស័យវប្បធម៍សង្គមអប់រំបណ្ដុះបណ្ដាលអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ