20/05/2017 11:39 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បន្តជាកម្លាំងចលករនៃទំនាក់ទំនងវៀតណាម-អាមេរិក


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang  

នាព្រឹកថ្ងៃទី១៩​ ខែ​ឧសភា ឆ្នាំ២០១៧ នៅទី​ក្រុង​ហាណូយ​ បានប្រារ​ព្វ​ឡើង​សិក្ខាសាលា ស្ដីអំពី​អនាគត​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​និងវិនិយោគ​វៀតណាម-អាមេរិក ​ដោយប្រធាន​បទ៖ ទស្សនះវិស័យវៀតណាម​និង​អាមេរិក​​ឆ្នាំ​២​០១៧ ​និង​បណ្ដាឆ្នាំជាបន្ត។ នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយ​តំលៃខ្ពស់ ចំពោះ​ទំនាក់​ទំនងវៀតណាម-អាមេរិក ​ដែលមាន​ជំហាន​លោត​ផ្លោះ​ខ្លាំង​ក្លា​ ជាក់ស្ដែងនិង​នៅលើ​គ្រប់​វិស័យ តាម​ទិសដៅ​​នៃទំនាក់​ទំនង​ដៃគូ​លើគ្រប់​វិស័យ វៀតណាម-អាមេរិក ឆ្នាំ ២០១៣ ​សេចក្ដីថ្លែង​ការណ៍ស្ដីអំពី​ចក្ខុវិស័យ​រួម ក្នុង​ឱកាស​បំពេញទស្សនកិច្ច ​នៅអាមេរិក​របស់​អគ្គលេខាបក្ស​​លោក​ Nguyen Phu Trong នាខែកក្កដា​ឆ្នាំ២០១៥​​ និង​សេចក្តីថ្លែង​ការណ៍​រួម​វៀត​ណាម-អាមេរិក ក្នុងឱកាសប្រធានាធិបតីអាមេរិក លោក Barack Obama មកបំពេញទស្សនកិច្ចនៅវៀតណាម នាខែឧសភាឆ្នាំ២០១៦។ ប្រធានរដ្ឋ លោក Tran Dai Quang បាន​សង្កត់​ធ្ងន់ថា៖

“ ស្ដីអំពីវិស័យវិនិយោគ យើងខ្ញុំលើកទឹកចិត្តសហគ្រាសអាមេរិកបោះទុនវិនិយោគនៅវៀត ណាម​​ក្នុង​​វិស័យ​ដែល​​អាមេ​រិក​​មាន​ឧត្តមភាព ​និងវៀតណាម​មាន​តម្រូវ​ការ និង​អាចបង្កលក្ខណៈ​ដើម្បី​​សហគ្រាស​អាមេរិក ​សហប្រតិ​បត្តិ​ការ​​ជាមួយសហគ្រាស​វៀតណាម រួមគ្នាអភិវឌ្ឍន៍  ដូចជា​៖ ​ ថាម​ពល ​ប្រេ​ង​ឧស្ម័ន​​ ហេដ្ឋារ​ចនា​សម្ព័ន្ធ​​​ ហិរញ្ញវត្ថុ-ធនាគារ អប់រំ-បណ្ដុះបណ្ដាលនិងទេសចរណ៍។ ”
 
រីឯ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ​វៀតណាម លោក Ted Osius បានចាត់ទុកថា៖សិក្ខាសាលាជា​ឱកាស​មួយ​ដើម្បី​សហគមន៍​សហគ្រាសនៃ​ប្រទេស​ទាំង​ពីរ​ ជួប​សន្ទនា​ផ្ទាល់ ​ចែករំលែក​បទពិសោ​ធន៍​ ក្នុង​សកម្មភាព​វិនិយោគ​និង​អាជីវកម្ម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ