14/01/2017 10:06 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដើរតួនាទីស្នូលក្នុងទំនាក់ទំនងវៀតណាម-អាមេរិក


អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម​ លោក Ha Kim Ngoc ក្នុងពេលឆ្លើយសម្ភាស៍សារព័ត៌មានអំពី​ទំនាក់ទំ​នង​វៀតណាម-អាមេរិកក្នុងឱកាស រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មករា។ អនុរដ្ឋ​មន្ត្រីលោក Ha Kim Ngoc​បាន​លើកច្បាស់ថា៖ដោយគោលនយោបាយកិច្ច​ការ​បរទេសឯករាជ្យ ម្ចាស់ការ ពហុបែប និងពហុទិសភាវូបនីយកម្មទំនាក់ទំនង​អន្តរជាតិរបស់វៀតណាមនោះ វៀតណាមអះអាងគោលនយោបាយមុនក៏ដូចជាក្រោយគឺគោរព​ទំនាក់ទំនងអន្តរជាតិជាមួយអាមេរិក។ លោក Ha Kim Ngoc ក៏បានអោយដឹងថា៖ វៀតណាមរួមជាមួយ​ប​ណ្តា​ដៃគូ ដែលក្នុងនោះមានអាមេរិក មានគោលដំណងរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ រក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន រក្សាអាស៊ាន​មួយប្រកបដោយភាពរឹងមាំ សាមគ្គីភាព។​ក្នុងទំនាក់ទំនង​ទ្វេភាគី វៀតណាមបន្តអនុត្តបណ្ដាយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលក្នុងនោះមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ វៀតណាមត្រូវខំប្រឹង​ប្រែងថែមទៀត កសាងបរិយកាសវិនិយោគ អាជីវកម្មងាយស្រួល ដើម្បីទាក់​ទាញវិនិយោគិនអាមេរិក​ បង្កើន​សកម្មភាពពាណិជ្ជកម្មទ្វេភាគី។ ខឿនសេដ្ឋកិច្ចវៀតណាមនិងអាមេរិកអាចបំពេញបន្ថែមអោយគ្នាទៅ​វិញ​ទៅមក និងសក្ដានុ​ភាពសហប្រតិបត្តិការនៅធំធេង។ ក្នុងទ្រង់ទ្រាយតំបន់និងអន្តរជាតិវៀតណាម​បន្តរក្សាយន្តការសហប្រតិបត្តិការជាមួយអាមេរិកអំពីការប្រឆាំងភេរវកម្ម ប្រឆាំងការរីករាលដាលអាវុធប្រល័យពូជសាសន៍​ ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ​ធានាសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ សន្តិសុខប្រភពទឹក​ រួម​ចំណែក​រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និង​អន្តរជាតិ៕

តាម VOV5- វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ