18/05/2015 09:40 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ ចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម– សឹង្ហបុរី

លោកស្រីប្រធានរដ្ឋសភាសឹង្ហបុរី Halima Yacob បានអញ្ជើញមកទស្សនកិច្ច​ជា​ផ្លូវ​ការ នៅ​ប្រទេស​វៀតណាម ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតសហភាព​អន្តរ​សភា​ពិភពលោក​លើក​ទី ១៣២ (IPU-132) បានរៀបចំនៅរដ្ឋធានីហាណូយ។ ទស្សនកិច្ចលើកនេះ​ដើម្បី​បង្កើន​ទំ​នាក់​​ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងជំរុញថែមទៀតនូវទំនាក់​ទំនង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ពិសេសគឺជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។



លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុងទទួលស្វាគមន៍លោកស្រីប្រធានរដ្ឋសភាសឹង្ហបុរី Halima Yacob ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុង ជួបពិភាក្សាការងារជាមួយលោកស្រីប្រធានរដ្ឋសភា Halima Yacob។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីអនុប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ទទួលជួបលោកស្រីប្រធានរដ្ឋសភាសឹង្ហបុរី Halima Yacob។ រូបថត៖ យ័នតឹន –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីប្រធានរដ្ឋសភាសឹង្ហបុរី Halimah Yacobi អញ្ជើញទស្សនាសារមន្ទីស្រ្តីវៀតណាម។ រូបថត៖ ភឿងហ្វា–ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទទួលជួបនិងពិភាក្សាការងារជាមួយលោកស្រី Halima Yacob លោកប្រធានរដ្ឋសភា​ង្វៀន​ស៊ីញ​ហ៊ុង​បាន​ផ្ញើ​សារ​​រំលែកទុក្ខយ៉ាងជ្រាលជ្រៅរបស់រដ្ឋសភានិងប្រជាជនវៀតណាមចំពោះ​ការទទួល​មរណភាព​របស់​លោក​លី​ក្វាងយៀវ - គឺជាស្ថាបនិកជាតិរបស់ប្រជាជនសឹង្ហបុរី គឺជាមិត្តធំរបស់ប្រជាជនវៀតណាម។

អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកប្រធានរដ្ឋសភាង្វៀនស៊ីញហ៊ុង ឲ្យដឹងថា រដ្ឋសភា​វៀត​ណាម​មាន​បំណងប្រាថ្នានូវជំរុញថែមទៀតបណ្តាសកម្មភាពសហប្រតិបត្តិការជាមួយរដ្ឋសភាសឹង្ហបុរីក្នុងការរំលែកបទ
ពិសោធន៍ព្រាងច្បាប់ ត្រួតពិនិត្យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ​រវាង​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

លោកប្រធានរដ្ឋសភាឲ្យដឹងថា វៀតណាមនិងសឹង្ហបុរីត្រូវបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ លើក​ទំ​នា​ក់​ទំនង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង  ប្រសិទ្ធភាព ពិសេស​គឺ​ក្នុង​បណ្តា​វិស័យ​ដូច​ជា​វប្បធម៌ ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ…

រដ្ឋសភានិងរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវបង្កលក្ខណៈងាយស្រួលថែមទៀតក្នុងការអំពាវនាវ ទាក់​ទាញ​វិនិយោគ​ បង្កើនលំដាប់វិនិយោគរបស់ប្រទេសសឹង្ហបុរីចូលវៀតណាមក្នុងរយៈពេលកន្លងមក ដើម្បី​ជំរុញ​តំលៃ​ពាណិជ្ជកម្ម​ទ្វេភាគីវៀតណាម - សឹង្ហបុរីឡើងដល់កំរិតខ្ពស់ជាង ៩,៨ពាន់​លាន​ដុល្លារ​អាមេរិកដូច​បច្ចុប្បន្ន​នេះ​។​

អបអរសាទរប្រទេសសឹង្ហបុរីបន្តបើកទូលាយការវិនិយោគតំបន់ឧស្សាហកម្មនៅប្រទេសវៀតណាម ប្រធាន​រដ្ឋ​សភា​ ង្វៀនស៊ីញហ៊ុងស្នើសឹង្ហបុរីយកចិត្តទុកដាក់លើការជួយឧបត្ថម្ភវៀតណាមក្នុងវិស័យអំរប់និងទេសចរណ៍ - ជាចំណុចខ្លាំងរបស់សឹង្ហបុរី។ ក្រៅពីនេះ ភាគីទាំងពីរត្រូវបន្តយន្តការជួបពិភាក្សាសន្តិសុខ ការពារ​ជាតិ​ដែល​បាន​ចុះហត្ថលេខា ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស្និទស្នាល ប្រសិទ្ធភាព។

លើកឡើងពីការទទួលខុសត្រូវរបស់បណ្តាប្រទេសដែលជាសមាជិក ASEAN ក្នុងដំណើរបង្កើតសហគមន៍ ASEAN ឲ្យសុក្រិកនាឆ្នាំ២០១៥ រួមមានបណ្តាសរសរទ្រូងនៃវិស័យសេដ្ឋកិច្ច សន្តិសុខ​និង​បណ្តា​បញ្ហា​សង្គម​។​ លោកប្រធានរដ្ឋសភាង្វៀនស៊ីញហ៊ុងស្នើប្រទេសសឹង្ហបុរីបន្តគាំទ្របណ្តាប្រទេសក្នុងប្លុក និងវៀតណាម​ក្នុង​ការ​រក្សានិងធានាសន្តិសុខ សុវត្ថិភាពលើសមុទ្រខាងកើត អនុវត្តយ៉ាងល្អ សេចក្តីប្រកាស​ពីការ​ប្រព្រឹត្ត​របស់​ភាគី​នានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះ​ទៅដល់​ការចុះ​ហត្ថលេខាលើ​សិលធម៌​មួយ​របស់​ភាគី​នានា​ដើម្បី​បង្កើតប្រព្រឹត្តឲ្យបានឆាប់រហ័សនៅសមុទ្រខាងកើត  (COC) ដោយសន្តិភាពនិងស្ថេរភាពក្នុងតំបន់​និង​លើ​ពិភពលោកឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។

លោកប្រធានរដ្ឋទ្រឿងតឹនសាង ទទួលជួបលោកស្រីប្រធានរដ្ឋសភាសឹង្ហបុរី Halimah Yacobi ។ រូបថត៖ ង្វៀនខាង –ទីភ្នាក់ងារសារពត៌មានវៀតណាម

 
លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ទទួលជួបលោកស្រីប្រធានរដ្ឋសភាសឹង្ហបុរី Halimah Yacobi ។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារពត៌មានវៀតណាម

លោក​ប្រធាន​គណៈកម្មាធិការរណសិរ្ស​មាតុភូមិ​វៀតណាម ង្វៀន​ធៀនញ៉ឹន​ ទទួល​ជួបស្រី​ប្រធាន​រដ្ឋសភា​សឹង្ហបុរី Halimah Yacobi ។ រូបថត៖ ង្វៀន​យ៉ឹន –ទីភ្នាក់ងារសារពត៌មានវៀតណាម

យល់ព្រម​ជាមួយ​លោក​ប្រធាន​រដ្ឋសភា ង្វៀន​ស៊ីញហ៊ុង លោកស្រី ឲ្យដឹង​ថា​ចាប់ពី​ពេល​បង្កើតទំនាក់ទំនង​ដៃគូ​​យុទ្ធសាស្ត្រ (២០១៣) ទំនាក់ទំនង​នៃប្រទេសទាំងពីរ​ទទួល​បាន​លទ្ធភាព​ ​គ្រប់​ជ្រុង​ជ្រោយបង្គួរ។


យល់​ព្រម​ស្តីពី​ការ​បើកទូលាយ​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​ជាមួយ​វៀតណាម លោក​ស្រី​ប្រធាន​រ​ដ្ឋ​សភា Halima Yacob ឲ្យ​ដឹងថាសឹង្ហបុរី​មាន​គោលការ​ណ៍ផ្តល់​អាហារូបករណ៍​ឲ្យ​​និស្សិត​វៀតណាម​នៅ​ប្រទេស​សឹង្ហបុរី ព្រមទាំង​បើកទូលាយ​ការបណ្តុះ​បណ្តាល​កម្មាភិបាល​វៀត​ណាម​។

អំពី​បញ្ហាសមុទ្រ សន្តិសុខ​ផ្លូវដែនសមុទ្រ​ក្នុងតំបន់លោកស្រី Halima Yacob ឲ្យ​ដឹង​ថា ជម្លោះ​លើ​​សមុទ្រ​ខាង​កើត​​ដែល​ទាក់ទង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​និង​ក្រៅ​ប្លុក​ ASEAN។ ដើម្បី​ដោះស្រាយ​បញ្ហានេះ បណ្តា​ប្រទេស​ទាក់​ទង​ត្រូវ​រក​បណ្តា​វិធានការសន្តិភាព មិន​ប្រើប្រាស់​កម្លាំង​ ហើយ COC គឺជា​ដំណោះស្រាយ​ដ៏ប្រសិទ្ធភាព​បំផុត។

ក្នុង​ជំនួយ​ពិភាក្សាការងារ លោក​ប្រធានរដ្ឋសភា ង្វៀនស៊ីញ​ហ៊ុង​និងលោកស្រី​រដ្ឋសភា​សឹង្ហបុរី​បាន​ឯកភាព​ ជំ​រុញ​​ការ​ផ្លាស់​ប្តូរគណៈប្រតិភូ​​​រដ្ឋសភា​នៃប្រទេសទាំងពីរ កែលំអ​ហេដ្ឋារចនា​សម្ព័ន្ធ បែបបទ​រដ្ឋបាល​ ដើម្បី​ទាក់​ទាញ​​វិនិយោគ។ ភាគីទាំងពីរក៏​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​រវាង​រដ្ឋសភាទាំងពីរក្នុងក្របខណ្ឌ​វេទិការ​សហភាព​អន្តរសភា​ក្នុងតំបន់​និង​លើ​ពិភពលោក។

ក្នុងដំណើរបំពេញទស្សនកិច្ច លោកស្រីប្រធានរដ្ឋសភាសឹង្ហបុរី Halima Yacob ក៏មាន​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោកប្រធានរដ្ឋទ្រឿងតឹនសាង លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ប្រធាន​គណៈ​កម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម និងលោកស្រីអនុប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន៕

លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញឡេហ្វាងក្វឹនប្រគល់លិខិតបញ្ជាក់វិនិយោគឲ្យវិនិយោគិន
សឹង្ហបុរីទាំងពីរ។ រូបថត៖ ក្វាងញឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វេទិការក្រុមធុរកិច្ចវៀតណាម-សឹង្ហបុរី ឆ្នាំ ២០១៤ នៅទីក្រុងហូជីមិញ។ រូបថត៖ ថាញ់វូ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទម្រង់រូបភាពគម្រោងពហុឧស្សាហកម្ម –  បុរី - សេវាកម្មវៀតណាម -សឹង្ហបុរី នៅខេត្តក្វាងង៉ាយរួមមាន​ដើម​វិនិយោគសរុបក្នុងដំណាក់កាលទី ១ ជាង ២.៦៣១ ពាន់លានដុង។ រូបថត៖ ថាញ់ឡុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាវា Pacifis Express មកពីប្រទេសសឹង្ហបុរីរៀបចំការយកនិងរើឥវ៉ាននៅកំពង់ផែទៀនសា ខេត្ត​ដា​ណាំង​។ រូបថត៖ វ៉ាន់សើន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

បណ្តាក្រុមធុរកិច្ចបរទេសបើកទូលាយការវិនិយោគផលិតកម្មនៅតំបន់ឧស្សាហកម្មវៀតណាម –  សឹង្ហបុរីបាក់និញ (VSIPបាក់និញ)។ រូបថត៖ យ៉ាញឡាម– ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

នាបច្ចុប្បន្ននេះ ប្រទេសសឹង្ហបុរីគឺជាដៃគូពាណិជ្ជកម្មធំទី ៦ របស់​វៀត​ណាម​និយោគរបស់​ប្រទេសសឹង្ហបុរីចូល​វៀតណាម​កើនឡើង​គួរ​​ឲ្យ​កត់សំគាល់។ ក្នុងឆ្នាំ ២០១៤ ប្រទេសសឹង្ហបុរីបានវិនិយោគ ៣២៧ ពាន់លានដុល្លាអាមេរិកចូលប្រទេសវៀតណាម ក្លាយ​ទៅជា​ដៃគូ​វិនិយោគធំទី ៣ ចូលប្រទេសវៀតណាម ក្រោយ​តែ​ប្រទស​ជប៉ុន​ និងកូរ៉េខាងត្បូង។ បណ្តា​អង្គការ​អាជីវកម្ម​ធំរ​បស់​ប្រទេស​សឹង្ហបុរី​ដូចជា៖ Sembcorp, CapitaLand, Keppel Land, Mapletree…  កំពុងមានសកម្មភាពយ៉ាងប្រសិទ្ធភាព​នៅប្រទេស​វៀត​ណាម។

 
 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណា
បណ្តាអត្ថបទបានផ្សាយ